• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ផ្សាររាត្រី Phu Quoc កំពុងទាក់ទាញចិត្តភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តអានយ៉ាង

ផ្សាររាត្រីគឺជាទីកន្លែងមួយដែលភ្ញៀវទេសចរអាចទៅទស្សនា ប្រសិនបើពួកគេចង់មើលឃើញពីជីវភាពពេលយប់របស់ប្រជាជននៅតំបន់ពិសេស Phu Quoc ខេត្តអានយ៉ាង។ នៅទីនេះអ្នកលក់អ្នកទិញទាក់ទងគ្នាប្រកបដោយសភាពអ៊ូអរ ហើយភ្ញៀវទេសចរអាចស្វែងរកផលិតផលពិសេសប្រចាំមូលដ្ឋាន និងជួបសំណេះសំណាលជាមួយប្រជានេសាទដ៏ស្លូតបូត និងរួសរាយរាក់ទាក់។

ភ្ញៀវទេសចរមកផ្សាររាត្រីដើម្បីស្វែងយល់ពីជីវភាពពេលរាត្រីនៅកោះ Phu Quoc។ (រូបថត៖ Huyen Trang/VOV5)

នៅពេលដែលទូកនេសាទបើកភ្លើង និងចុះចតតាមបណ្ដោយមាត់ទន្លេ Duong Dong (ទន្លេធំបំផុតនៅក្នុងតំបន់ពិសេស Phu Quoc) ក៏ជាពេលដែលផ្សាររាត្រីប្រព្រឹត្តទៅដោយបរិយាកាសដ៏សប្បាយអ៊ូអរ។ ដោយសារតែផ្សារមានទីតាំងជាប់នឹងមាត់ទន្លេ ភ្ញៀវទេសចរអាចរីករាយនឹងភាពអ៊ូអរនៃភ្លើងភ្លឺចែងចាំងពីតូបលក់ទំនិញជាង ១០០ តូបនៅលើច្រាំង ក៏ដូចជាជីវភាពដ៏សុខសាន្តរបស់អ្នកនេសាទដែលបានវិលត្រឡប់មកវិញបន្ទាប់ពីដំណើរនេសាទនៅលើសមុទ្រ។ ពេលដើរចូលទៅក្នុងផ្សារ ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ពីក្លិនឈ្ងុយឆ្ងាញ់នៃគ្រឿងសមុទ្រអាំងលើភ្លើងធ្យូង។ អ្នកស្រី Nguyen Thi Hoa ភ្ញៀវទេសចរមកពីខេត្ត Dong Nai បាននិយាយថា៖

“ពេលមកទីនេះ ខ្ញុំស្មានថា អ្វីៗគ្រប់បែបយ៉ាងនៅក្នុងតំបន់ទេសចរណ៍មានតម្លៃថ្លៃណាស់ ប៉ុន្តែពេលចូលទៅ ខ្ញុំឃើញថា អ្វីៗទាំងអស់មានតម្លៃសមរម្យណាស់។ ខ្ញុំបានដើរទស្សនា ហើយអាចភ្លក់ម្ហូបដែលខ្ញុំចូលចិត្ត។ មឹកមានរសជាតិឆ្ងាញ់ ត្រឹមតែ ៧ ម៉ឺនដុង (២,៦ ដុល្លារអាមេរិក) ឬរហូតដល់ ១០ ម៉ឺនដុង (៣,៨ ដុល្លារអាមេរិក) ប៉ុណ្ណោះ ខ្ញុំអាចទិញបានម្ហូបដ៏ឆ្ងាញ់ហើយ។ ក្រោយពីដំណើរកម្សាន្តលើកនេះ ខ្ញុំក៏ចង់ឧទ្ទេសនាមដល់ក្រុមគ្រួសារ ឬអ្នកដែលចង់ធ្វើដំណើរកំសាន្ត គួរតែមកទស្សនា Phu Quoc ហើយរីករាយជាមួយសេវាកម្មនៅទីនេះ”។

តូបលក់គុជខ្យងនៅផ្សាររាត្រី Phu Quoc។

Phu Quoc មានភាពល្បីល្បាញដោយរបរចិញ្ចឹមគុជខ្យងនៅក្រោមសមុទ្រ។ ដូច្នេះ មានតូបជាច្រើននៅផ្សាររាត្រីដែលដាក់លក់ និងឧទ្ទេសនាមអំពីគុជខ្យង Phu Quoc។ ក្រៅពីនេះ មានតូបលក់វត្ថុអនុស្សាវរីយ៍ដូចជា កងដៃ និងគ្រឿងអលង្ការធ្វើពីសំបកខ្យងសមុទ្រផងដែរ។ វត្ថុអនុស្សាវរីយ៍ដ៏សាមញ្ញនិងភ្លឺចិញ្ចាចទាំងនេះត្រូវបានអ្នកស្រុកធ្វើដោយដៃទាំងស្រុង។ មិត្ត Mai Hoang Anh ជាំអ្នកលក់កងដៃធ្វើពីសំបកខ្យង បាននិយាយថា៖

“គ្រឿងអលង្ការទាំងនេះ ឧទាហរណ៍ថា ខ្សែក ខ្ញុំរចនាគំរូដោយខ្លួនឯង ឬខ្ញុំឃើញវាតាមអ៊ីនធឺណិត ហើយផ្ញើវាទៅឥ្យជាងសិប្បកម្ម។ ពួកគេនឹងធ្វើ ហើយផ្ញើវាមកខ្ញុំ។ វត្ថុធាតុដើមគឺខ្យង ដែលខ្ញុំត្រូវរកនៅសមុទ្រ ឬអាចទិញក្នុងបរិមាណធំពីភោជនីយដ្ឋានខ្យង។ ធ្វើបែបនេះ ប្រាក់ចំណូលក៏ល្អដែរ។ វាក៏អាស្រ័យលើចំនួនអតិថិជនក្នុងរដូវកាលនីមួយៗទៀតផង”។

អ្នកស្រី Trinh Phuong Mai ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ពេញចិត្តនៅពេលដែលជ្រើសរើសបានវត្ថុអនុស្សាវរីយ៍ដើម្បីទិញជាអំណោយសម្រាប់កូនស្រីរបស់នាង។

លោក Pham Van Tho តុបតែងផលិតផលសម្រាប់ភ្ញៀវទេសចរ។

“ខ្ញុំពិតជាចូលចិត្តទៅផ្សាររាត្រី ពីព្រោះនៅទីនេះខ្ញុំអាចមើលឃើញភាពសប្បាយអ៊ូអររបស់ភ្ញៀវទេសចរ ក៏ដូចជាសក្តានុពលក្នុងការអភិវឌ្ឍទេសចរណ៍នៃតំបន់។ ទីពីរគឺ នៅផ្សាររាត្រី ខ្ញុំអាចរកឃើញវត្ថុអនុស្សាវរីយ៍ពិសេសៗនៅប្រទេសវៀតណាម។ ហើយថ្ងៃនេះខ្ញុំបានទិញខ្សែដៃតូចៗពីរគ្រឿងនេះ។ មួយមានរូបទង់ជាតិ ហើយមួយទៀតមាននិមិត្តរូបរបស់បក្ស។ ខ្ញុំរស់នៅឆ្ងាយពីវៀតណាម ដូច្នេះរាល់ពេលដែលខ្ញុំត្រឡប់មកប្រទេសវិញ ខ្ញុំតែងតែទិញអំណោយដែលមានលក្ខណៈនិមិត្តរូបរបស់ជាតិជូនកូនៗ ដើម្បីបណ្តុះស្មារតីស្នេហាជាតិ ក៏ដូចជាជួយកូនៗឱ្យចងចាំឫសគល់របស់ខ្លួនជានិច្ច”។

នៅក្នុងបរិយាកាសដ៏អ៊ូអរមមាញឹកនៃផ្សាររាត្រី មានតូបតូចមួយដែលអ្នកអាចលឺសំឡេងគោះញញួររបស់បុរសម្នាក់ដែលកំពុងតុបតែងកាបូបស្បែក។ រូបភាពដូចជាជួរដើមឈើ យន្តហោះ ព្រះច័ន្ទ ឬពាក្យ "Phu Quoc" ត្រូវបានលោក Pham Van Tho ភ្ជាប់យ៉ាងយកចិត្តទុកដាក់ទៅលើកាបូប ឬកាបូបដាក់លិខិតឆ្លងដែន។ លោកធ្វើដោយដៃនៅហ្នឹងកន្លែង អាស្រ័យលើតម្រូវការរបស់អតិថិជន។ លោក Pham Van Tho បាននិយាយថា៖

“នេះជាកាបូបដាក់លិខិតឆ្លងដែន។ នេះជាកាបូបប្រើប្រាស់ក្នុងស្រុក។ ខ្ញុំនឹងច្នៃប្រឌិតបន្ថែមទៀតតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ដើម្បីតុបតែងរូបភាពនៅទីនេះ។ ត្រូវចំណាយពេលប្រហែល ១ ខែទើបធ្វើបាន។ ជាទូទៅ ត្រូវមានភាពប៉ិនប្រសប់។ មិនមែនគ្រប់គ្នាអាចធ្វើបានទេ”។

បញ្ចប់ដំណើរកម្សាន្តនៅផ្សាររាត្រី Phu Quoc ភ្ញៀវទេសចរអាចយកមកផ្ទះនូវអំណោយតូចៗ ដែលជាផលិតផលពិសេសនៃទឹកដីនេះ ដូចជាទឹកត្រីដ៏ល្បីល្បាញម្រេចក្រអូប សណ្តែកដី ៣០ រសជាតិ ដែលធ្វើនៅហ្នឹងកន្លែង ឬវត្ថុអនុស្សាវរីយ៍ដែលបង្កប់នូវសញ្ញាសម្គាល់នៃសមុទ្រ។ ជីវភាពពេលរាត្រីដ៏មមាញឹករបស់ប្រជាជនដ៏រួសរាយរាក់ទាក់និងស្លូតបូតនៅលើកោះ នឹងក្លាយជាចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ នៅពេលមកដល់តំបន់ពិសេស Phu Quoc៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ហាសន្និបាតលើកទី ១៤ របស់បក្ស៖ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជារំពឹងលើដំណើរការអភិវឌ្ឍន៍ថ្មី

ហាសន្និបាតលើកទី ១៤ របស់បក្ស៖ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជារំពឹងលើដំណើរការអភិវឌ្ឍន៍ថ្មី

ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

Top