• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ពិព័រណ៍និទាឃរដូវឆ្នាំ២០២៦៖ ជំរុញពាណិជ្ជកម្មក្នុងឱកាសបុណ្យតេតប្រពៃណី

នៅប៉ុន្មានថ្ងៃមុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ បរិយាកាសទិញទំនិញនៅទីក្រុងហាណូយកាន់តែមានភាពរស់រវើកជាងពេលណាៗទាំងអស់។ 

ហ្វូងមនុស្សកំពុងប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍ជាតិនៅទីក្រុងហាណូយ។ ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅទីនេះ មិនត្រឹមតែជាទីណាត់ជួបវប្បធម៌នាបុណ្យតេតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីជំរុញពាណិជ្ជកម្ម និងតម្រូវការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេតផងដែរ។

ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦ បានបើកចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៣ខែកុម្ភៈនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ ក្នុងទីក្រុងហាណូយ។ រូបថត៖ VNA

តាំងពីព្រឹកព្រលឹម ស្តង់ទំនិញនៅ "ពិព័រណ៍និទាឃរដូវឆ្នាំ២០២៦"មានអ្នកទស្សនាយ៉ាងច្រើនកុះករ។ ចាប់ពីកសិផល អាហារកែច្នៃ ទំនិញប្រើប្រាស់ ផលិតផលសិប្បកម្ម រហូតដល់ផលិតផល OCOP ពីតំបន់ជាច្រើន ហើយទាំងអស់នេះបានបង្កើតជាផ្ទាំងរូបភាពទីផ្សារដ៏ចម្រុះពណ៌។ មនុស្សម្នាកំពុងទិញទំនិញសម្រាប់បុណ្យតេត ស្វែងរកអ្នកផ្គត់ផ្គង់ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ដោយប្រមូលផ្តុំស្តង់ប្រមាណ ៣០០០ របស់សហគ្រាស សហករណ៍ គ្រួសារផលិតកម្ម បណ្តាក្រសួង និងខេត្តក្រុងនានានៅទូទាំងប្រទេស។ នេះមិនត្រឹមតែជាកន្លែងលក់រាយរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់សហគ្រាសឧទ្ទេសនាមពីម៉ាកយីហោរបស់ខ្លួន ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងស្វែងរកឱកាសសហប្រតិបត្តិការ និងវិនិយោគរយៈពេលវែងផងដែរ។

ពិព័រណ៍នេះបានទាក់ទាញភ្ញៀវទេសចរ និងអ្នកទិញទំនិញយ៉ាងច្រើនកុះករ។ រូបថត៖ VNA

បច្ចុប្បន្ននេះ តំបន់កសិផល និងផ្នែកផលិតផលពិសេសប្រចាំតំបន់កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនយ៉ាងច្រើនកុះករ។ ផ្លែឈើ អង្ករ តែ កាហ្វេ ទឹកឃ្មុំ និងផលិតផលកែច្នៃត្រូវបានដាក់តាំងបង្ហាញ ដោយមានប្រភពដើមច្បាស់លាស់។ ស្តង់ជាច្រើនបានកត់ត្រាបរិមាណភ្ញៀវកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកស្រី ឡេ ហុង មិញ ជាបុគ្គលិកក្រុមហ៊ុនប៊ិញអាន ខេត្តប៊ិញភឿក បានឲ្យដឹងាថា៖  “យើងបានមកពិព័រណ៍នេះ ដើម្បីឧទ្ទេសនាមផលិតផល VietGap ផលិតផលសរីរាង្គ និងផលិតផលដែលប្រជាជនវៀតណាមនិយមចូលចិត្ត។ យើងបាននាំយកផលិតផលនៃសួនច្បារដែលមានគុណភាពខ្ពស់ដើម្បីបំពេញតម្រូវការបុណ្យតេតរបស់ប្រជាជន ដូចជា៖ ត្រសក់ស្រូវដាំដុះនៅក្នុងផ្ទះកញ្ចក់ ផ្លែស្ត្របឺរីសរីរាង្គ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ។ ក្នុងរដូវបុណ្យតេត តម្រូវការទិញទំនិញរបស់ប្រជាជនកំពុងកើនឡើងយ៉ាងខ្លាំង ហើយគ្រួសារកាន់តែច្រើនកំពុងហូរចូលពិព័រណ៍នេះ"។

នេះជាឱកាសសម្រាប់តំបន់នីមួយៗ ដើម្បីឧទ្ទេសនាមពីមោទនភាពស្រុកកំណើតរបស់ខ្លួន តាមរយៈផលិតផលនីមួយៗ។ រូបថត៖ VNA

នៅឆ្នាំនេះ ផលិតផលពីភូមិសិប្បកម្មប្រពៃណីបានទាក់ទាញការយកចិត្តទុកដាក់របស់អតិថិជនយ៉ាងច្រើនដោយមានការរចនាចម្រុះ និងតាមទាន់និន្នាការរបស់ទីផ្សារ។ លោក Nguyen Van Mi ម្ចាស់ស្តង់របស់ភូមិសិប្បកម្មធ្វើក្រាសស្នែង Thuy Ung នៅទីក្រុងហាណូយបានឲ្យដឹងថា៖ “យើងខ្ញុំបាននាំយកមកពិព័រណ៍នេះ នូវផលិតផលពិសេសរបស់ភូមិសិប្បកម្មដូចជា៖ មួកដួនភូមិ Chuong ដែលល្បីល្បាញរាប់រយឆ្នាំមកហើយ ក្រាសស្នែង និងផលិតផលមួយចំនួនដែលសមស្របសម្រាប់បុណ្យ តេត ដែលយើងបានតុបតែងជាមួយផ្កាអង្គាសីល អង្គាសីល និងពាក្យថា «សួស្តីឆ្នាំថ្មី»។ ប្រាក់ចំណូលជាមធ្យមប្រចាំថ្ងៃត្រូវបានប៉ាន់ប្រមាណចំនួន ២០ លានដុង”។

អំឡុងពេលមុននឹងបុណ្យតេតប្រពៃណី តែងតែជា “រដូវកាលមមាញឹកបំផុត” សម្រាប់ទីផ្សារ។ ការរៀបចំពិព័រណ៍ទ្រង់ទ្រាយធំមិនត្រឹមតែជួយពន្លឿនចរាចរទំនិញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការរក្សាស្ថិរភាពតម្លៃ កាត់បន្ថយស្ថានភាពឮខ្វះខាតទំនិញ និងការឡើងថ្លៃតាមតំបន់ផងដែរ។

ប្រជាជនទីញទំនិញនៅពិព័រណ៍និទាឃរដូវឆ្នាំ២០២៦។ រូបថត៖ VNA

អ្នកស្រី Nguyen Thu Trang ភ្ញៀវម្នាក់ដែលមកទិញទំនិញសម្រាប់បុណ្យតេត បានចែករំលែក ថា៖  "មកដល់ទីនេះ ខ្ញុំឃើញថាទីធ្លាធំទូលាយណាស់ មានស្តង់លក់ទំនិញច្រើន និងមុខទំនិញជាច្រើនមុខ។ ខ្ញុំបានទិញកាដូមួយចំនួនសម្រាប់ជូនគេ និងសម្រាប់គ្រួសារប្រើប្រាស់ក្នុងឱកាសបុណ្យតេត។ វាពិតជាងាយស្រួលជ្រើសរើស និងងាយស្រួលទិញណាស់"។

ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ ២០២៦ ត្រូវបានចាត់ទុកជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានការរំពឹងទុកថា៖ “ភាពជោគជ័យនៃពិព័រណ៍នេះ មិនត្រឹមតែអំពីប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃទូទៅទៀតផង (ផលិតផល ទំនិញ ទីផ្សារ ដៃគូ អតិថិជន ឱកាសអាជីវកម្ម...)។ ពិព័រណ៍នេះ ត្រូវតែក្លាយជាវេទិកាផ្លាស់ប្តូរពាណិជ្ជកម្មទំនើប ដោយរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់បទពិសោធន៍ទិញទំនិញរបស់ប្រជាជន ជួយគាំទ្រដល់សហគ្រាសវៀតណាមឱ្យភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត រហ័សបំផុត ខ្លាំងក្លាបំផុត និងមានប្រសិទ្ធភាពបំផុតជាមួយអតិថិជន និងទីផ្សារអន្តរជាតិ។ ពិព័រណ៍នេះត្រូវតែក្លាយជាស្ពានមួយដើម្បីនាំយកឧស្សាហកម្មវប្បធម៌វៀតណាមចូលទៅក្នុងលំហូរនៃពាណិជ្ជកម្មក្នុងស្រុក តំបន់ និងពិភពលោក”។

ពិព័រណ៍និទាឃរដូវឆ្នាំ ២០២៦ នាំមកនូវការសម្តែងសិល្ប និងបទពិសោធន៍ពិសេសៗជាច្រើន។ រូបថត៖ VNA

មិនឈប់ត្រឹមសកម្មភាពទិញលក់ទំនិញប៉ុណ្ណោះទេ ពិព័រណ៍និទាឃរដូវឆ្នាំ២០២៦ ក៏បានបង្កើតបរិយាកាសផ្សព្វផ្សាយរូបភាពសហគ្រាសនិងមូលដ្ឋាន ក្នុងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។ ប្រការនេះ បានរួមចំណែកបង្កើនតម្លៃសេដ្ឋកិច្ច និងបង្កើតភាពទាក់ទាញសម្រាប់ទីផ្សារក្នុងឱកាសដើមឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមឆ្ពោះទៅរកការ​នាំចេញប្រកបដោយចីរភាព តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន

វៀតណាមឆ្ពោះទៅរកការ​នាំចេញប្រកបដោយចីរភាព តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន

ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅបរិយាកាសឌីជីថល។ 

Top