• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

នៅឆ្នាំ២០៣០ វៀតណាមឆ្ពោះទៅបង្កើត "អាជីវកម្មមានតែបុគ្គលម្នាក់" ចំនួន ១លាន

វៀតណាមដាក់ចេញគោលដៅអភិវឌ្ឍន៍ "អាជីវកម្មមានតែបុគ្គលម្នាក់" ចំនួន ១លានអង្គភាព នៅឆ្នាំ២០៣០ ដែលជាគំរូអាជីវកម្មថ្មីមួយដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល។
គោលជំហរនេះស្ថិតក្នុងទិសដៅទម្លុះទម្លាយដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចចិត្តលេខ ៨៦ របស់រដ្ឋាភិបាល ស្តីពីយុទ្ធសាស្ត្រជាតិស្តីពីការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

សន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រូបថត៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

យោងតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យុទ្ធសាស្ត្រជាតិស្តីពីការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត បានសង្កត់ធ្ងន់ថា ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតមិនត្រឹមតែជាកម្លាំងចលករសម្រាប់កំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “បុព្ធហេតុរបស់ប្រជាជនទាំងមូល” ទៀតផង។ ចំណុចថ្មីគួរឱ្យកត់សម្គាល់មួយគឺការលេចចេញនូវគំរូ "អាជីវកម្មមានតែបុគ្គលម្នាក់"។ យោងតាមលោក ហ្វាម ឌឹក ងៀម អនុប្រធាននាយកដ្ឋានចាប់ផ្តើមអាជីវកម្ម និងបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បច្ចុប្បន្ន ដោយមានការឧបត្ថម្ភពីឧបករណ៍ឌីជីថល និងជំនួយការនិម្មិត បុគ្គលម្នាក់ក៏អាចបង្កើត និងដំណើរការអាជីវកម្មប្រកបដោយជោគជ័យផងដែរ៖ “នេះគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតជាតិ ដែលកំពុងកសាងវេទិកាបច្ចេកវិទ្យាឧបត្ថម្ភ។ ជាមួយគ្នានេះ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធរួម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដើម្បីបង្កើតលក្ខខ័ណ្ឌ សម្រាប់ប្រព័ន្ធអេកូឡូស៊ី ដើម្បីអភិវឌ្ឍយ៉ាងរឹងមាំ និងទូលំទូលាយ”។

លោក ហ្វាម ឌឹក ងៀម អនុប្រធាននាយកដ្ឋានចាប់ផ្តើមអាជីវកម្ម និងបច្ចេកវិទ្យា។ រូបថត៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ការបង្កើតបរិយាកាសអំណោយផលសម្រាប់មនុស្សគ្រប់គ្នាក្នុងការចាប់ផ្តើមអាជីវកម្មលើវេទិកា ឌីជីថល ត្រូវបានចាត់ទុកថាជាមធ្យោបាយមួយដើម្បីសម្រេចគោលដៅ "សហគ្រិនភាពទូទាំងប្រទេស"។

យោងតាមយុទ្ធសាស្ត្រជាតិស្តីពីការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត វៀតណាមមានគោលបំណងមានអង្គភាពអាជីវកម្មចំនួន ៥ លាន ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មចំនួន ១០.០០០ និងប្រព័ន្ធគាំទ្រការចាប់ផ្តើមអាជីវកម្មចំនួន ៤៥ នៅឆ្នាំ ២០៣០៕

តាម vovworld.vn/km-KH

ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​វៀត​ណាម នៅទីក្រុងហូជីមិញ (VIFC-HCMC) បាន​រំពឹងថា​នឹង​បើក​នូវ​លំហ​អភិវឌ្ឍន៍​ថ្មី​មួយ​ ដែល​ជាកន្លែងប្រមូលផ្តុំ​លំហូរ​ទុន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​គំនិត​ផ្តួច​ផ្តើម​នវានុវត្តន៍​ជាសកល​។

Top