• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពយន្តចំនួន ៦៣ ចូលរួមមហោស្រពភាពយន្តអាស៊ី Da Nang លើកទី ២ ឆ្នាំ ២០២៤

មហោស្រពភាពយន្តអាស៊ី Danang លើកទី ២ ឆ្នាំ ២០២៤ (DANAFF II) បានបើក នាយប់ថ្ងៃទី ២ ខែកក្កដា នៅទីក្រុង Da Nang។
ភាពយន្តចំនួន ៦៣ ចូលរួមមហោស្រពភាពយន្តអាស៊ី Da Nang លើកទី ២ ឆ្នាំ ២០២៤ - ảnh 1DANAFF II ប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ដោយទាក់ទាញការចូលរួមពីស្នាដៃភាពយន្តចំនួន ៦៣ ដែលចូលរួមក្នុងប្រភេទ និងកម្មវិធីផ្សេងៗ (រូបថត៖ Vinh Thong/VOV)

ភាពយន្តចំនួន ៦៣ មកពីបណ្តាប្រទេសចូលរួមមហោស្រពភាពយន្តនេះ រួមជាមួយនឹងព្រឹត្តិការណ៍ភាពយន្តដ៏ទាក់ទាញជាមួយនឹងការចូលរួមពីតារាភាពយន្តល្បីៗ រួមទាំងផលិតករភាពយន្តជាច្រើនរូបទៀត។

មហោស្រពភាពយន្តអាស៊ីនៅទីក្រុង Da Nang នេះប្រមូលផ្តុំតារាអន្តរជាតិ អាស៊ី និងវៀតណាមល្បីៗ ផលិតករភាពយន្ត និងអ្នកជំនាញភាពយន្ត...។ គណៈវិនិច្ឆ័យនឹងជ្រើសរើស និងលើកតម្កើងដល់ស្នាដៃភាពយន្តដ៏ល្អប្រសើរ ដែលសម្បូរទៅដោយលក្ខណៈមនុស្សជាតិ ជាមួយនឹងការបង្ហាញសិល្បៈប្លែកៗពីគេ។ ទន្ទឹមនឹងនោះ តាមរយៈមហោស្រពភាពយន្ត  លើកទឹកចិត្តអ្នកមានទេពកោសល្យ និងណែនាំយ៉ាងទូលំទូលាយដល់សាធារណជននូវស្នាដៃភាពយន្តថ្មី ជាមួយនឹងខ្លឹមសារ និងតម្លៃសិល្បៈខ្ពស់ពីរោងកុននៃប្រទេសវៀតណាម និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងភាពយន្តជ្រើសរើសពីភាពយន្តពិភពលោក។

បណ្ឌិត Ngo Phuong Lan ប្រធានសមាគមជំរុញការអភិវឌ្ឍន៍ភាពយន្ត វៀតណាម នាយិការមហោស្រពភាពយន្តអាស៊ី Da Nang លើកទី២ ឆ្នាំ២០២៤ បានឲ្យដឹងថា៖ “ពេលរៀបចំមហោស្រពភាពយន្តអន្តរជាតិអាស៊ី Da Nang យើងព្យាយាមធ្វើតាមស្តង់ដារអន្តរជាតិ ប៉ុន្តែមានអត្តសញ្ញាណ វៀតណាម។ តាមរយៈមហោស្រពភាពយន្ដនីមួយៗ យើងសង្ឃឹមថា សារ "DANAFF - ស្ពានតភ្ជាប់អាស៊ី" នឹងបន្តរីកសាយភាយ និងកាន់តែស៊ីជម្រៅ ដែលពិតជាផ្សារភ្ជាប់ជាមួយនឹងម៉ាកយីហោមហោស្រពភាពយន្តអាស៊ី Da Nang ផងដែរ”។

ក្រៅពីពិធីបើកដែលប្រព្រឹត្តទៅនៅយប់នេះ និងពិធីបិទ-ពិធីប្រគល់រង្វាន់ (ល្ងាចថ្ងៃទី៦ ខែកក្កដា) មហោស្រពនេះបម្រើទស្សនិកជនការបញ្ចាំងខ្សែភាពយន្តក្នុងរោងកុន និងមានការបញ្ចាំងភាពយន្តនៅកណ្តាលវាល។ ទស្សនិកជនក៏អាចចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យ និងជួបសន្ទនាជាមួយក្រុមការងារភាពយន្ត និងមានការផ្លាស់ប្តូរជាមួយសិល្បករល្បីៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​​នៅ​កូរ៉េខាងត្បូងប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​​នៅ​កូរ៉េខាងត្បូងប្រកបដោយជោគជ័យ

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅការអភិវឌ្ឍជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។

Top