នារសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដើម្បីពិនិត្យឡើងវិញនិងរៀបចំការដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងប្រព័ន្ធច្បាប់។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញ ជីញបានស្នើឱ្យក្រសួងនានាផ្តោតការយកចិត្តទុកដាក់លើការកសាងមូលដ្ឋានទិន្នន័យ
ការអនុវត្តបញ្ញាសិប្បនិមិត្ត និងការផ្លាស់ប្តូរឌីជីថលក្នុងការកសាងច្បាប់។
ទាក់ទងនឹងលទ្ធផលនៃការពិនិត្យឡើងវិញឯកសារច្បាប់ដែលប៉ះពាល់ដោយការរៀបចំក្បាលម៉ាស៊ីន
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្សព្វផ្សាយឯកសារឱ្យបានឆាប់រហ័ស
ដើម្បីសម្រួលដល់ការងារបង្រួមក្បាលម៉ាស៊ីន
ដោយមិនមានអាក់ខាននៅពេលដំណើរការរៀបចំ។
លោកនាយករដ្ឋមន្ត្រី
ក៏បានសង្កត់ធ្ងន់លើស្មារតីនៃការកសាងច្បាប់ គឺបង្កើតឱកាសសម្រាប់ប្រជាជននិងសហគ្រាស
ឲ្យមានភាពច្នៃប្រឌិត បោះបង់ផ្នត់គំនិត “បើមិនអាចគ្រប់គ្រងបាន គឺត្រូវហាមឃាត” និង “បើមិនដឹងប៉ុន្តែនៅតែគ្រប់គ្រង”។ លើសពីនេះ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការពិនិត្យឡើងវិញនូវឯកសារដើម្បីបើកទូលាយរាល់ប្រភពធនធានទាំងអស់
និងផ្តល់អាទិភាពសម្រាប់កំណើន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម