ព័ត៌មាន

ពិនិត្យឡើងវិញឯកសារផ្លូវច្បាប់ដើម្បីបើកទូលាយរាល់ប្រភពធនធានទាំងអស់និងផ្តល់អាទិភាពសម្រាប់កំណើន

នារសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដើម្បីពិនិត្យឡើងវិញនិងរៀបចំការដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងប្រព័ន្ធច្បាប់។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានស្នើឱ្យក្រសួងនានាផ្តោតការយកចិត្តទុកដាក់លើការកសាងមូលដ្ឋានទិន្នន័យ ការអនុវត្តបញ្ញាសិប្បនិមិត្ត និងការផ្លាស់ប្តូរឌីជីថលក្នុងការកសាងច្បាប់។ ទាក់ទងនឹងលទ្ធផលនៃការពិនិត្យឡើងវិញឯកសារច្បាប់ដែលប៉ះពាល់ដោយការរៀបចំក្បាលម៉ាស៊ីន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្សព្វផ្សាយឯកសារឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការងារបង្រួមក្បាលម៉ាស៊ីន  ដោយមិនមានអាក់ខាននៅពេលដំណើរការរៀបចំ។

លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើស្មារតីនៃការកសាងច្បាប់ គឺបង្កើតឱកាសសម្រាប់ប្រជាជននិងសហគ្រាស ឲ្យមានភាពច្នៃប្រឌិត បោះបង់ផ្នត់គំនិត បើមិនអាចគ្រប់គ្រងបាន គឺត្រូវហាមឃាត និង បើមិនដឹងប៉ុន្តែនៅតែគ្រប់គ្រង។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការពិនិត្យឡើងវិញនូវឯកសារដើម្បីបើកទូលាយរាល់ប្រភពធនធានទាំងអស់ និងផ្តល់អាទិភាពសម្រាប់កំណើន៕


top