• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីចង់បង្កើតយន្តការសហប្រតិបត្តិការជាមួយចិនលើវិស័យ​ AI

កាលពីថ្ងៃទី ១ ខែមករា ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យរដ្ឋាភិបាលនិងធនាគារ Sberbank ដែលជាធនាគារធំជាងគេរបស់ប្រទេសនេះ បង្កើតយន្តការសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI)។

បច្ចុប្បន្ននេះ រុស្សីកំពុងវិនិយោគយ៉ាងខ្លាំង ដើម្បីអាចធ្វើជាម្ចាស់កម្មសិទ្ធិនៃបច្ចេកវិទ្យាបន្ទះឈីបល្បឿនលឿន ជាវិស័យបច្ចេកវិទ្យាដ៏សំខាន់និងរីកចម្រើនមួយនៃសតវត្សទី ២១។

ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបនៅក្រុង Astana ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើននៅជុំវិញពិភពលោកបានផ្អាក់ការនាំចេញផលិតផលទៅប្រទេសរុស្ស៊ី ដោយសារតែវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាទំនើបរបស់បណ្តាប្រទេសលោកខាងលិច។ នេះត្រូវបានចាត់ទុកថា បានជិះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ AI របស់រុស្ស៊ី។ នៅក្នុងសារជូនពរឆ្នាំថ្មីផ្ញើជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ៣១ ខែធ្នូ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងពីទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top