ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីចង់បង្កើតយន្តការសហប្រតិបត្តិការជាមួយចិនលើវិស័យ​ AI

កាលពីថ្ងៃទី ១ ខែមករា ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យរដ្ឋាភិបាលនិងធនាគារ Sberbank ដែលជាធនាគារធំជាងគេរបស់ប្រទេសនេះ បង្កើតយន្តការសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI)។

បច្ចុប្បន្ននេះ រុស្សីកំពុងវិនិយោគយ៉ាងខ្លាំង ដើម្បីអាចធ្វើជាម្ចាស់កម្មសិទ្ធិនៃបច្ចេកវិទ្យាបន្ទះឈីបល្បឿនលឿន ជាវិស័យបច្ចេកវិទ្យាដ៏សំខាន់និងរីកចម្រើនមួយនៃសតវត្សទី ២១។

ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបនៅក្រុង Astana ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើននៅជុំវិញពិភពលោកបានផ្អាក់ការនាំចេញផលិតផលទៅប្រទេសរុស្ស៊ី ដោយសារតែវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាទំនើបរបស់បណ្តាប្រទេសលោកខាងលិច។ នេះត្រូវបានចាត់ទុកថា បានជិះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ AI របស់រុស្ស៊ី។ នៅក្នុងសារជូនពរឆ្នាំថ្មីផ្ញើជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ៣១ ខែធ្នូ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងពីទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ៕


top