បុរសដែលបើកឡានសម្រុកចូលហ្វូងមនុស្សកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងទីក្រុង New Orleans ត្រូវបានគេស្គាល់ឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំ។ បុគ្គលរូបនេះ កើតនៅសហរដ្ឋអាមេរិក រស់នៅក្នុងរដ្ឋ Texas និងធ្លាប់បម្រើការក្នុងជួរកងទ័ពសហរដ្ឋអាមេរិក។ អាជ្ញាធរកំពុងព្យាយាមកំណត់ថា តើជនសង្ស័យមានទំនាក់ទំនងអ្វីជាមួយអង្គការភេរវករ នៅពេលដែលរកឃើញទង់ជាតិរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS នៅលើរថយន្តដែលបានប្រព្រឹត្តបទល្មើស។ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកដែលកំពុងដឹកនាំការស៊ើបអង្កេតបានចាត់ទុកថា ទំនងជា ជនសង្ស័យមិនមែនជាមនុស្សតែម្នាក់ឯងនៅពីក្រោយការវាយប្រហារភេរវកម្មនេះទេ។ បន្ទាប់ពីបើកឡានសម្រុកចូលទៅក្នុងហ្វូងមនុស្ស ជនដៃដល់បានបាញ់កាំភ្លើងគ្នាជាមួយកម្លាំងប៉ូលិស ហើយត្រូវបានកម្ទេច។ មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និង៣៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។
រថយន្តរបស់ជនសង្ស័យនៅកន្លែងកើតហេតុកាលពីថ្ងៃទី១ មករា ។ រូបថត៖ AP