ភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយ។ រូបថត៖ VNA
នារសៀលថ្ងៃទី ១ មករា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ដោយសារតែឆ្នាំនេះ រយៈពេលឈប់សម្រាកបុណ្យចូលឆ្នាំសកល មានតែ ១ ថ្ងៃ ប៉ុណ្ណោះ ប្រជាជនភាគច្រើនបានជ្រើសរើសសម្រាក និងធ្វើដំណើរកម្សាន្តនៅនឹងកន្លែង។
ទោះជាយ៉ាងណាក៏ដោយ ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយនៅតែមាន កម្រិតខ្ពស់ ដោយប៉ាន់ស្មានថាមានភ្ញៀវទេសចរចំនួន ១៦ ម៉ឺននាក់ កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៨,៤ ពាន់នាក់ កើនឡើង ៦៧%។ ប្រាក់ចំណូលសរុបពី ភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៥៩៤ ពាន់លានដុង (ជិត ២៥ លានដុល្លារអាមេរិក) កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕