• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង ប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូត

នាព្រឹកថ្ងៃទី ២ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូតវៀតណាមដល់ កម្មាភិបាល និងមន្ត្រីរដ្ឋការនៃក្រសួងការបរទេសក្នុងឆ្នាំ ២០២៤។
លោកប្រធានរដ្ឋ លឿង គឿង បានប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូតវៀតណាមជូនលោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ លឿង គឿង បានប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូតវៀតណាមជូនលោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការ បរទេស; លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេស ; លោក Nguyen Thanh Hai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសាធារណ រដ្ឋឥណ្ឌា; លោក Ngo Toan Thang អនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ ក្រសួងការបរទេស និងលោក Nguyen Vu Tung គ្រូបង្រៀនជាន់ខ្ពស់នៃវិទ្យាស្ថាន ការទូត។ លោកប្រធានរដ្ឋ លឿង គឿង មានបំណងថា បណ្ដាឯកអគ្គរដ្ឋទូតនឹងបន្ត លើកកំពស់តួនាទីរបស់ខ្លួន និងរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចរួមនៃកិច្ចការបរទេស ក្នុងឆ្នាំ ២០២៥ ក៏ដូចជានាពេលខាងមុខ បន្តរួមចំណែកពង្រឹងស្ថានភាពកិច្ចការបរ ទេសអំណោយផល កំណត់ឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល ក៏ដូចជា ជំរុញផលប្រយោជន៍ជាតិផងដែរ។
ឋានៈឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាឋានៈការទូតដ៏ ថ្លៃថ្នូបំផុតក្នុងចំណោមឋានៈការទូតដែលមានចែងក្នុងបទបញ្ញត្តិច្បាប់របស់វៀតណាម។ នេះជាមុខតំណែងរដ្ឋដែលត្រូវបានប្រគល់ជូនមន្ត្រីរដ្ឋការនៃផ្នែកការទូត ដើម្បីបម្រើ កិច្ចការបរទេសនៅក្នុងនិងក្រៅប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top