• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពិធីបុណ្យសែនត្រីបាឡែននៅសមុទ្រវុងតាវ (Vung Tau)

ពិធីបុណ្យ​​សែន​ត្រីបាឡែន​ បាន​រៀបចំធ្វើ​នៅ​វិហារ​ថាំង​តាម (Thang Tam) ចំណុះ​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) ជា​ឱកាសមួយ​​សម្រាប់​អ្នក​នេសាទ អំណរ​​អរគុណ​សមុទ្រ​ បួងសួង​​សូម​សុខសាន្ត​ ពេល​ចេញទៅ​នេសាទ​​ត្រី​បង្គា​​ ជីវភាព​​រស់នៅ​​​សុខដុម​រមនា​។​

ពិធី​បុណ្យ​​សែន​ត្រី​បាឡែន ​នៅ​វិហារ​ថាំងតាម (Thang Tam) នា​ឆ្នាំ​២០២២ បាន​ប្រព្រឹត្តទៅ​អំឡុងពេល​៣ថ្ងៃ​ ចាប់ពីថ្ងៃទី​១១- ១៣ ខែកញ្ញា (ត្រូវ​​នឹងថ្ងៃ​១៦ - ១៧ - ១៨ ខែ​៨ ចន្ទគតិ)​ រួមមាន​ពី​រផ្នែក​៖ ផ្នែកពិធីកិច្ច​និង​ផ្នែកលេង​​ល្បែង​ប្រជាប្រិយ​។ ពិធី​ដង្ហែ​​ត្រីបាឡែន​ប្រព្រឹត្តទៅ​នៅ​អគារប្រពៃណី​បដិវត្ត​ន៍​ (លេខ​១ ផ្លូវ​បាគូ - Ba Cu) ទៅ​កាន់​វិហារ​​ថាំងតាម (Thang Tam) (ផ្លូវ​ហ្វាង ហ្វ័រ​ថាម - Hoang Hoa Tham សង្កាត់​ថាំងតាម -Thang Tam​) រំលឹក​​វិញ្ញណក្ខន្ធ​​វីរជន​ យុទ្ធជនពលី ពិធីយាង​រាជសារ​​ សែនបូជា​​ត្រីបាឡែន​នៅសមុទ្រ​​ណាម​ហាយ​ (សមុទ្រខាងត្បូង)​ ។ល។ ផ្នែកលេង​​ល្បែង​ប្រជាប្រិយ​ ប្រកបទៅដោយ​ភាព​សប្បាយ​រីករាយ​ ដើម្បី​សុខភាព​​ និង​បង្ហាញ​ពី​សកម្មភាព​​អ្នក​នេសាទដូចជា​៖ ស្ទូច​ត្រី ទាញ​ព្រ័ត្រ​ រុញ​ឈើ តម្បាញ​សំណាញ់​ ។ល។ សកម្មភាពពិធីកិច្ច​នឹង​​បាន​រៀបចំ ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខាងមុខ វិហារ​ហន​បា (Hon Ba)​ និង​តំបន់​​​កេរដំណែល​ប្រវត្តិសាស្រ្ត​វិហារ​ថាំងតាម (Thang Tam)។ ចំណែក​ផ្នែក​លេង​ល្បែងប្រជាប្រិយ​នឹង​បាន​រៀប​ចំលេង ​នៅ​ឆ្នេរសមុទ្រ​ខ្សែ​កាប់​កន្រ្តកវុងតាវ​ (Vung Tau) និង​មណ្ឌល​បង្គោលទង់​ឆ្នេរ​សមុទ្រ​ខាង​ក្រោយ​។​

នាវា​ប្រព្រឹត្តពិធីកិច្ច​ សំចត់​​នៅ​ក្រៅសមុទ្រ​។​
សកម្មភាព​ពិធី​បុណ្យ​សែន​ត្រី​បាឡែន ​នៅសមុទ្រ​​វុង​តាវ​ (Vung Tau) បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ ជា​ឱកាស​មួយ​សម្រាប់​ផ្សព្វផ្សាយ​រូបភាព​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ ទៅ​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុកនិង​អន្តរជាតិ​ អភិវឌ្ឍន៍​ពិធីបុណ្យ​​​ក្លាយ​ជា​ផលិតផល​​ទេសចរណ៍​​របស់​ស្រុក​។​
ពិធី​បុណ្យ​សែន​ត្រីបាឡែន​ ជា​ឱកាស​មួយ​សម្រាប់​អ្នក​នេសា​ទ​បួង​សួង​សូម​ក្តី​សុខ​ ពេល​ធ្វើ​ដំណើរ​ចេញទៅ​​​សមុទ្រ​នេសាទត្រី សូម​​​មាន​អំណោយ​ផល​ ជីវភាពរស់នៅ​​សុខដុមរមនា​។
ចាស់ព្រឹទ្ធាចារ្យ​នាំមុខ​ដង្ហែ​ទៅ​កាន់​វិហារ​បូជា​ត្រី​បាឡែន។
តែង​ខ្លួន​ក្នុងពិធី​យាង​រាជសារ​ សែន​ត្រី​បាឡែន​នៅសមុទ្រ​​​ណាម​ហាយ​ (សមុទ្រ​ខាង​ត្បូង​)​ នៅ​​វិហារ​ថាំង​តាម (Thang Tam)​។​

បន្ទាប់ពី​ពិធីបើក​ឆាក គណៈ​កម្មការ​រៀប​ចំពិធី​បុណ្យ​វាយ​ស្គរ​៣បទ និង​វាយ​គង​​៣បទ​ ធ្វើ​ជា​សញ្ញា​សម្រាប់​​ក្រុមម៉ុង​សាយ​ ប្រព្រឹត្តពិធីកិច្ច​ បើក​ដង្ហែ​មេទ័ព​គង្គា ដោយ​គ្រែស្នែង យាង​​​ត្រីបាឡែន​​ទៅកាន់​វិហារ​ថាំងតាម (Thang Tam)​។ ពិធី​ដង្ហែ​​មាន​រូបត្រី​បាឡែន​​ធ្វើ​អំពីក្រដាស ក្រុមអ្នក​ចូលរួម​​ដង្ហែ​ត្រីបាឡែន​ រួមមាន​អ្នក​ចូលតួ​ជា​មន្រ្តី ពាក់សម្លៀកបំពាក់​ប្រពៃណី​វៀតណាម​ ធ្វើដំណើរ​អមតាម​ក្រោយ​ មាន​ទាំង​ទាហាន​ និង​អ្នកនេសាទទៀតផង​​។ ក្រៅពីនោះ នៅមាន​សិល្បករ​ សិល្បការិនី​ សម្តែង​តួ​ជា​លោក​តាសំណាង​ លោក​តាលាភ និង​លោក​តា​អាយុ​​ ។ល។ ធ្វើ​ដំណើរ​បណ្តើរ​កាច់​រាង​បណ្តើរ តាម​ទំនុក​គង​ ​ បង្កើត​បាន​បរិយាកាស​រីករាយ​អូរអរអធិក​អធម៌។

តំណាង​គណៈ​កម្មការ​ប្រជាជន​​ទីក្រុង​វុត​តាវ​ (Vung Tau) រៀប​រាប់ថា៖ ពិធី​បុណ្យ​សែន​​ត្រីបាឡែន​នៅ​វិហារ​ថាំង​តាម​ (Thang Tam) សមុទ្រ​​វុង​តាវ​ (Vung Tau) ជា​លក្ខណៈ​​សកម្មភាព​វប្បធម៌​ប្រជាប្រិយ​ប្រពៃណី​ នៃ​​ប្រជាជន​ទីក្រុង​​សមុទ្រ​ វា​មិន​ត្រឹម​តែ​​មាន​​អត្ថន័យ​បួងសួងសូម​​ធាតុអាកាស​អំណោយ​ផល ​​សូម​សុខ​​ពេល​ចេញទៅ​សមុទ្រ​​នេសាទ​ត្រី​ ជីវភាពរស់នៅ​​សុខដុមរមនា​ និង​សុភមង្គល​ជានិច្ចកាល ថែងទាំង​ជា​​ឱកាសមួយ ​សម្រាប់​អ្នក​នេសាទ​​និង​ភ្ញៀវទេសចរ​​គ្រប់​ចតុទិស​ បង្ហាញពីទឹ​ក​​ចិត្ត​ ផឹក​​ទឹក​​នឹក​ប្រភព។ ពិធី​បុណ្យ​សែន​ត្រីបាឡែន​ ជា​​និមិត្ត​រូប​វប្បធម៌​ប្រជាប្រិយ​ ជា​កេរ​ដំណែល​​វប្បធម៌ជនជាតិ​មួយ​ ត្រូវ​បាន​​អភិរក្ស​ ថែ​រក្សា​ និង​រីក​ចម្រើន​​​ថែមទៀត​។ សកម្មភាព​​ពិធីបុណ្យ​​សែន​ត្រីបាឡែន​ នៅ​វិហារ​ថាំង​តាម (Thang Tam) សមុទ្រ​វុង​តាវ​ (Vung Tau) ​បាន​រៀប​ចំ​​ជា​រៀងរាល់ឆ្នាំ​ ដើម្បី​ផ្សព្វ​ផ្សាយ​រូបភាព​ទីក្រុង​​ទេសចរ​ណ៍​ស្អាត​​អាស៊ាន​ ទៅ​ដល់​​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​និង​អន្តរជាតិ​ អភិវឌ្ឍន៍​​​ពិធីបុណ្យ​​ឱ្យ​ក្លាយ​ជា​​ផលិត​ផល​ទេសចរណ៍​​ប្រចាំស្រុក​។

ប្រជាជន​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) ចូល​រួម​ពិធីបុណ្យ​។​
អ្នក​នេសាទ​រាប់​ពាន់នាក់​ និង​នាវា​ចូលរួម​ពិធីបុណ្យ​។
នាវា​ជាច្រើន​របស់​អ្នក​នេសាទ​ជុំគ្នា​ ដើម្បី​ដង្ហែ​ត្រី​បាឡែន​។​.
តែង​ខ្លួន​ជាមច្ឆាសមុទ្រ​នា​ពិធី​បុណ្យ​។​

តាម​ចាស់ព្រឹទ្ធាចារ្យ​ វិហារ​ថាំងតាម (Thang Tam) បាន​កសាង​នៅ​ឆ្នាំ​រោង​ (១៨២០) នា​សម័យរាជ​ការ​ង្វៀន​ បូជា​វីរជន​៣រូប​ ដែល​កាប់​ឆ្ការ​​កសាង​តំបន់​ដី​វុង​តាវ (Vung Tau)​​។ ក្រោយ​មក​ រហូតមកដល់​សតវត្ស៍​ទី​១៩ ប្រជាជន​មូលដ្ឋាន​កសាង​បន្ថែម​វិហារ​ងូហាញ (Ngu Hanh) និង​ទីសក្ការបូជា​ណាម​ហាយ​ (សមុទ្រខាងត្បូង​) ក្លាយ​ជា​តំបន់​កេរដំណែល​វិហារ​ថាំង​តាម (Thang Tam) ​ដូចសព្វថ្ងៃ។ បច្ចុប្បន្ន ឱ្យ​តែ​ដល់​ថ្ងៃទី​១៦ -​១៧ - ​ទី​១៨ ខែ៨ ចន្ទគតិ​​ជារៀង​រាល់​ឆ្នាំ​ តែង​​ប្រព្រឹត្តិទៅ​ពិធី​បុណ្យ​សែន​ត្រីបាឡែន​នៅ​​វិហារ​ថាំង​តាម​ (Thang Tam) សមុទ្រ​​វុង​តាវ​ (Vung Tau) ​អ្នក​ស្រុក​​និង​ភ្ញៀវទេសចរ​គ្រប់​​ចតុទិស​​រាប់ពាន់នាក់​ អញ្ជើញ​​​មកជុំគ្នា​នៅទីនេះ ដើម្បី​​អុជធូប​ បួងសួង​​សូម​សុខ រំលឹក​គុណ​វីរជន ​និង​ត្រី​បាឡែន​​ណាម​ហាយ​ (សមុទ្រ​ខាងត្បូង​)​។ ពិធីបុណ្យ​​សែន​ត្រី​បាឡែន​​នៅ​វិហារ​ថាំង​តាម (Thang Tam) ជា​ពិធី​​បុណ្យ​​ប្រពៃណី​​​នៃ​អ្នក​នេសាទ​នៅ​សមុទ្រ​វុង​តាវ​ (Vung Tau) កំពុង​បាន​​គណៈ​កម្មការ​ប្រជាជន​​ខេត្ត​បារៀវុង​តាវ​ (Ba Ria Vung Tau) ស្នើដាក់​ចូល​ជា​កេរដំណែល​វប្បធម៌​អរូបី​ជាតិ៕​

អនុវត្ត៖ គីមផឿង/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top