• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។
ការសម្តែងសិល្បៈស្វាគមន៍ពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារពត៌មានវៀតណាម
ការសម្តែងសិល្បៈស្វាគមន៍ពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារពត៌មានវៀតណាម
ទស្សនីយភាពពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារពត៌មានវៀតណាម
គណៈប្រតិភូចូលរួមពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត វូ វៀត ត្រាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្ថាប័នបក្សមជ្ឈិម អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម លេខាធិការគណៈកម្មាធិការបក្ស អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានវៀតណាម អញ្ជើញចូលរួមពិធីបើកការជួបជុំសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារពត៌មានវៀតណាម
សមមិត្ត ទ្រិញ វ៉ាន់ ក្វៀត សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិមចូលរួមពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារពត៌មានវៀតណាម
សមមិត្ត ទ្រិញ វ៉ាន់ ក្វៀត សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម រួមទាំងថ្នាក់ដឹកនាំដទៃទៀត ទស្សនាស្តង់សារព័ត៌មានវៀតណាម នៅក្នុងពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រតិភូនៅស្តង់ទីភ្នាក់ងារសារព័ត៌មានវៀតណាមចូលរួមក្នុងពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រតិភូនៅស្តង់ទីភ្នាក់ងារសារព័ត៌មានវៀតណាមចូលរួមក្នុងពិធីបើកពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៦។ រូបថត៖ មិញ ក្វៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ទូទាំងប្រទេស ប្រមូលផ្ដុំបណ្តាក្រសួង​សារព័ត៌មាន សមាជិក អ្នកសារព័ត៌មាន និង​សាធារណជន​​ស្រឡាញ់​វិស័យ​សារព័ត៌មានចូលរួម​ក្នុង​សកម្មភាព​ពិសេសៗ​ជាច្រើន៕

តាម កាសែតព័ត៌មាននិងជនជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។ ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វិញ វ៉ាន់ថាវ (Huynh Van Thao) ប្រធានការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា ក្នុងអាណត្តិចាស់ ដែលបានបញ្ចប់បេសកកម្មការងារ និងចូលជួបជម្រាបលា ព្រមទាំងបានទទួលស្វាគមន៍លោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh) ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា សម្រាប់អាណត្តិថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

Top