DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន

DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន

ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF

ការ​សម្តែងកាំជ្រួចដ៏ភ្លឺចិញ្ចាចចាំង ឆ្លុះលើផ្ទៃទឹកទន្លេ ហាន បាន​ក្លាយ​ជា​ព្រឹត្តិកាណ៍​​ពិសេស​​មួយ ​របស់​ទីក្រុង​ដាណាំង នៅក្នុង​ក្រសែភ្នែក​របស់ភ្ញៀវទេសចរ​អន្តរជាតិ។ ក្រោម​ប្រធាន​បទ «ដាណាំង - ជើងមេឃតភ្ជាប់​» DIFF 2026 បន្ត​នាំមកនូវពិធីជប់លៀង ​នៃពន្លឺ តន្ត្រី និង​​សិល្បៈ ​រួម​ចំណែក​ផ្សព្វ​ផ្សាយ​រូបភាព​​នៃទីក្រុង​មួយ ដែល​ប្រកប​ដោយ​​ថាមពល​ភាព​បើកចំហ និងពោរពេញ​ដោយ​ភាព​​រស់​រវើក។

គណៈកម្មការរៀបចំ ប្រគល់រង្វាន់លេខ១ នៃរដូវកាល DIFF 2026 ជូនដល់ក្រុមព័រទុយហ្គាល់។ រូបថត៖ DIFF
ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF

ពិធីបុណ្យកាំជ្រួចអន្តរជាតិដាណាំង ឆ្នាំ​២០២៦ - DIFF 2026 មាន​ការ​ប្រកួត​កាំជ្រួច​កម្រិត​អាជីព​ចំនួន ៦ រាត្រី នៅរៀងរាល់​ល្ងាចថ្ងៃ​សៅរ៍​។ រដូវកាល​ឆ្នាំនេះ បាន​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​ របស់ក្រុមចំនួន ១០ មកពី​ប្រទេស និងដែនដី​ចំនួន ៩ រួមមាន​៖ វៀតណាម (២ ក្រុម) ចិន អ៊ីតាលី អាល្លឺម៉ង់ ប៉ូទុយហ្គាល់ បារាំង ជប៉ុន ម៉ាកាវ (ចិន) និង​អូស្ត្រាលី។

ទស្សនិកជន​រាប់​ពាន់​នាក់​ តាម​ដាន​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួចនៅទីក្រុង​ដាណាំង​។ រូបថត៖ DIFF

DIFF 2026 បានវាយតម្លៃថា ជារដូវកាលពិសេស​មួយ ដោយសារមានការចូលរួម ពីសំណាក់ឈ្មោះល្បីៗជាច្រើន ក្នុងវិស័យកាំជ្រួចអន្តរជាតិ។ ជាពិសេស ការដែល DIFF បាន​ទស្សនា​វដ្តី Travel + Leisure ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី ពិធី​បុណ្យគួរ​ទៅ​កម្សាន្ត​បំផុត​ទាំង ​៩ នៅលើភពផែន​ដី បង្កើតបាន​ជា​កម្លាំង​រុញ​ច្រាន​យ៉ាង​ខ្លាំង​ដល់​រដូវកាល​ទេសចរណ៍​ខែប្រាំង​ របស់​ទីក្រុងដាណាំង នៅឆ្នាំនេះ ពេល​បាន​ឃើញ​ ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រមជាមួយ​អត្រាកក់​បន្ទប់សណ្ឋាគារកើនឡើងខ្ពស់បំផុត ដែល​មិន​ធ្លាប់​មាន ជាពិសេស​នៅថ្ងៃដែល​មានសកម្មភាព​បាញ់​កាំជ្រួច​។

ការសម្តែងរបស់ក្រុមប្រទេសចិន ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF

ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម

បន្ទាប់​​ពីការប្រកួតប្រជែងអស់រយៈពេលជាងមួយខែ​មក រាត្រី​ផ្តាច់​ព្រ័ត្រ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែកក្កដា ជាមួយនឹង​ការប្រកួត រវាងក្រុមចិន និង​ក្រុមប៉ូទុយហ្គាល់។ ជា​លទ្ធផល​ចុងក្រោយ ក្រុមប៉ូទុយហ្គាល់​ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុមចិនទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២។

ទន្លេហាន​ភ្លឺ​ផ្លេក​ ក្នុង​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួច។ រូបថត​៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម

DIFF 2026 បាន​បិទបញ្ចប់ទៅវិញ ជាមួយនឹងរាត្រីសម្តែងកាំជ្រួច​កម្រិត​កំពូល ដែល​បាន​ញ៉ាំង​ឱ្យ​ដងទន្លេហានភ្លឺត្រចះត្រចង់ និង​ផ្តល់​ជូន​ទស្សនិកជន​នូវពិធីជប់​លៀង​កាំជ្រួច ដ៏អស្ចារ្យ ដែល​មិនអាចបំភ្លេចបាន។ ប្រការ​ដែលសំខាន់ជាងនេះទៅទៀតនោះ គឺ រាល់​ពេល​ដែល​រដូវកាល DIFF មក​ដល់ ទីក្រុង​ដាណាំង​តែង​តែ​បន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ ក្នុងចិត្តរបស់ភ្ញៀវទេសចរ សមជា​ទីក្រុង​កាំជ្រួច និង​ជា​ទីក្រុង​នៃ​ពិធីបុណ្យ​លំដាប់ថ្នាក់​តំបន់ និង​ពិភពលោក៕

ទន្លេហាន​ភ្លឺ​ផ្លេក​ ក្នុង​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួច។ រូបថត​៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម
ទន្លេហាន​ភ្លឺ​ផ្លេក​ ក្នុង​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួច។ រូបថត​៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម
  • អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ DIFF​ និង​ត្រឹន ថាញ់យ៉ាង​
  • ប្រែសម្រួល៖ រីកើង​

Top