DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន

DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន

ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF

ការសម្តែងកាំជ្រួចដ៏ភ្លឺចិញ្ចាចចាំង ឆ្លុះលើផ្ទៃទឹកទន្លេ ហាន បានក្លាយជា​ព្រឹត្តិកាណ៍​​ពិសេស​​មួយ របស់ទីក្រុងដាណាំង នៅក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរអន្តរជាតិ។ ក្រោមប្រធានបទ «ដាណាំង - ជើងមេឃតភ្ជាប់» DIFF 2026 បន្តនាំមកនូវពិធីជប់លៀង នៃពន្លឺ តន្ត្រី និង​​សិល្បៈ រួមចំណែកផ្សព្វផ្សាយរូបភាព​​នៃទីក្រុងមួយ ដែលប្រកបដោយ​​ថាមពលភាពបើកចំហ និងពោរពេញដោយភាព​​រស់រវើក។

គណៈកម្មការរៀបចំ ប្រគល់រង្វាន់លេខ១ នៃរដូវកាល DIFF 2026 ជូនដល់ក្រុមព័រទុយហ្គាល់។ រូបថត៖ DIFF
ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF

ពិធីបុណ្យកាំជ្រួចអន្តរជាតិដាណាំង ឆ្នាំ២០២៦ - DIFF 2026 មានការប្រកួតកាំជ្រួចកម្រិតអាជីពចំនួន ៦ រាត្រី នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍។ រដូវកាលឆ្នាំនេះ បានបង្ហាញពីការប្រកួតប្រជែងរបស់ក្រុមចំនួន ១០ មកពីប្រទេស និងដែនដីចំនួន ៩ រួមមានវៀតណាម (២ ក្រុម) ចិន អ៊ីតាលី អាល្លឺម៉ង់ ប៉ូទុយហ្គាល់ បារាំង ជប៉ុន ម៉ាកាវ (ចិន) និងអូស្ត្រាលី

ទស្សនិកជន​រាប់​ពាន់​នាក់​ តាម​ដាន​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួចនៅទីក្រុង​ដាណាំង​។ រូបថត៖ DIFF

DIFF 2026 បានវាយតម្លៃថា ជារដូវកាលពិសេសមួយ ដោយសារមានការចូលរួម ពីសំណាក់ឈ្មោះល្បីៗជាច្រើន ក្នុងវិស័យកាំជ្រួចអន្តរជាតិ។ ជាពិសេស ការដែល DIFF បានទស្សនាវដ្តី Travel + Leisure ដាក់បញ្ចូលទៅក្នុងបញ្ជី ពិធីបុណ្យគួរទៅកម្សាន្តបំផុតទាំង ៩ នៅលើភពផែនដី បង្កើតបាន​ជាកម្លាំងរុញច្រានយ៉ាងខ្លាំងដល់រដូវកាលទេសចរណ៍​ខែប្រាំង​ របស់ទីក្រុងដាណាំ នៅឆ្នាំនេះ ពេល​បាន​ឃើញ​ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមជាមួយ​អត្រាកក់បន្ទប់សណ្ឋាគារកើនឡើងខ្ពស់បំផុត ដែល​មិនធ្លាប់មាន ជាពិសេសនៅថ្ងៃដែលមានសកម្មភាពបាញ់កាំជ្រួច

ការសម្តែងរបស់ក្រុមប្រទេសចិន ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF

ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម

បន្ទាប់​​ពីការប្រកួតប្រជែងអស់រយៈពេលជាងមួយខែមក រាត្រីផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១១ ខែកក្កដា ជាមួយនឹងការប្រកួត រវាងក្រុមចិន និងក្រុមប៉ូទុយហ្គាល់។ ជាលទ្ធផលចុងក្រោយ ក្រុមប៉ូទុយហ្គាល់ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុមចិនទទួលបានចំណាត់ថ្នាក់លេខ ២។

ទន្លេហាន​ភ្លឺ​ផ្លេក​ ក្នុង​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួច។ រូបថត​៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម

DIFF 2026 បានបិទបញ្ចប់ទៅវិញ ជាមួយនឹងរាត្រីសម្តែងកាំជ្រួចកម្រិតកំពូល ដែលបានញ៉ាំងឱ្យដងទន្លេហានភ្លឺត្រចះត្រចង់ និងផ្តល់ជូនទស្សនិកជននូវពិធីជប់លៀងកាំជ្រួច ដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន។ ប្រការ​ដែលសំខាន់ជាងនេះទៅទៀតនោះ គឺ រាល់ពេលដែលរដូវកាល DIFF មកដល់ ទីក្រុងដាណាំ​តែង​តែបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងចិត្តរបស់ភ្ញៀវទេសចរ សមជាទីក្រុងកាំជ្រួច និងជាទីក្រុងនៃពិធីបុណ្យលំដាប់ថ្នាក់តំបន់ និងពិភពលោក

ទន្លេហាន​ភ្លឺ​ផ្លេក​ ក្នុង​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួច។ រូបថត​៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម
ទន្លេហាន​ភ្លឺ​ផ្លេក​ ក្នុង​រាត្រី​ផ្តាច់​ព្រ័ត្រ​បាញ់​កាំជ្រួច។ រូបថត​៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម
  • អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ DIFF​ និង​ត្រឹន ថាញ់យ៉ាង​
  • ប្រែសម្រួល៖ រីកើង​

top