ការសម្តែងកាំជ្រួចដ៏ភ្លឺចិញ្ចាចចាំង ឆ្លុះលើផ្ទៃទឹកទន្លេ ហាន។
ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF
ការសម្តែងកាំជ្រួចដ៏ភ្លឺចិញ្ចាចចាំង ឆ្លុះលើផ្ទៃទឹកទន្លេ ហាន បានក្លាយជាព្រឹត្តិកាណ៍ពិសេសមួយ របស់ទីក្រុងដាណាំង នៅក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរអន្តរជាតិ។ ក្រោមប្រធានបទ «ដាណាំង - ជើងមេឃតភ្ជាប់» DIFF 2026 បន្តនាំមកនូវពិធីជប់លៀង នៃពន្លឺ តន្ត្រី និងសិល្បៈ រួមចំណែកផ្សព្វផ្សាយរូបភាពនៃទីក្រុងមួយ ដែលប្រកបដោយថាមពលភាពបើកចំហ និងពោរពេញដោយភាពរស់រវើក។
គណៈកម្មការរៀបចំ ប្រគល់រង្វាន់លេខ១ នៃរដូវកាល DIFF 2026 ជូនដល់ក្រុមព័រទុយហ្គាល់។ រូបថត៖ DIFF
ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF
ពិធីបុណ្យកាំជ្រួចអន្តរជាតិដាណាំង ឆ្នាំ២០២៦ - DIFF 2026 មានការប្រកួតកាំជ្រួចកម្រិតអាជីពចំនួន ៦ រាត្រី នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍។ រដូវកាលឆ្នាំនេះ បានបង្ហាញពីការប្រកួតប្រជែង របស់ក្រុមចំនួន ១០ មកពីប្រទេស និងដែនដីចំនួន ៩ រួមមាន៖ វៀតណាម (២ ក្រុម) ចិន អ៊ីតាលី អាល្លឺម៉ង់ ប៉ូទុយហ្គាល់ បារាំង ជប៉ុន ម៉ាកាវ (ចិន) និងអូស្ត្រាលី។
ទស្សនិកជនរាប់ពាន់នាក់ តាមដានរាត្រីផ្តាច់ព្រ័ត្របាញ់កាំជ្រួចនៅទីក្រុងដាណាំង។ រូបថត៖ DIFF
DIFF 2026 បានវាយតម្លៃថា ជារដូវកាលពិសេសមួយ ដោយសារមានការចូលរួម ពីសំណាក់ឈ្មោះល្បីៗជាច្រើន ក្នុងវិស័យកាំជ្រួចអន្តរជាតិ។ ជាពិសេស ការដែល DIFF បានទស្សនាវដ្តី Travel + Leisure ដាក់បញ្ចូលទៅក្នុងបញ្ជី ពិធីបុណ្យគួរទៅកម្សាន្តបំផុតទាំង ៩ នៅលើភពផែនដី បង្កើតបានជាកម្លាំងរុញច្រានយ៉ាងខ្លាំងដល់រដូវកាលទេសចរណ៍ខែប្រាំង របស់ទីក្រុងដាណាំង នៅឆ្នាំនេះ ពេលបានឃើញ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមជាមួយអត្រាកក់បន្ទប់សណ្ឋាគារកើនឡើងខ្ពស់បំផុត ដែលមិនធ្លាប់មាន ជាពិសេសនៅថ្ងៃដែលមានសកម្មភាពបាញ់កាំជ្រួច។
ការសម្តែងរបស់ក្រុមប្រទេសចិន ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ DIFF ការសម្តែងរបស់ក្រុមព័រទុយហ្គាល់ ក្នុងរាត្រីផ្តាច់ព្រ័ត្រ DIFF 2026។ រូបថត៖ ត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេលជាងមួយខែមក រាត្រីផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១១ ខែកក្កដា ជាមួយនឹងការប្រកួត រវាងក្រុមចិន និងក្រុមប៉ូទុយហ្គាល់។ ជាលទ្ធផលចុងក្រោយ ក្រុមប៉ូទុយហ្គាល់ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុមចិនទទួលបានចំណាត់ថ្នាក់លេខ ២។
ទន្លេហានភ្លឺផ្លេក ក្នុងរាត្រីផ្តាច់ព្រ័ត្របាញ់កាំជ្រួច។ រូបថត៖ ត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
ទន្លេហានភ្លឺផ្លេក ក្នុងរាត្រីផ្តាច់ព្រ័ត្របាញ់កាំជ្រួច។ រូបថត៖ ត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
ទន្លេហានភ្លឺផ្លេក ក្នុងរាត្រីផ្តាច់ព្រ័ត្របាញ់កាំជ្រួច។ រូបថត៖ ត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
DIFF 2026 បានបិទបញ្ចប់ទៅវិញ ជាមួយនឹងរាត្រីសម្តែងកាំជ្រួចកម្រិតកំពូល ដែលបានញ៉ាំងឱ្យដងទន្លេហានភ្លឺត្រចះត្រចង់ និងផ្តល់ជូនទស្សនិកជននូវពិធីជប់លៀងកាំជ្រួច ដ៏អស្ចារ្យ ដែលមិនអាចបំភ្លេចបាន។ ប្រការដែលសំខាន់ជាងនេះទៅទៀតនោះ គឺ រាល់ពេលដែលរដូវកាល DIFF មកដល់ ទីក្រុងដាណាំងតែងតែបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងចិត្តរបស់ភ្ញៀវទេសចរ សមជាទីក្រុងកាំជ្រួច និងជាទីក្រុងនៃពិធីបុណ្យលំដាប់ថ្នាក់តំបន់ និងពិភពលោក៕
ទន្លេហានភ្លឺផ្លេក ក្នុងរាត្រីផ្តាច់ព្រ័ត្របាញ់កាំជ្រួច។ រូបថត៖ ត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
ទន្លេហានភ្លឺផ្លេក ក្នុងរាត្រីផ្តាច់ព្រ័ត្របាញ់កាំជ្រួច។ រូបថត៖ ត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
- អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ DIFF និងត្រឹន ថាញ់យ៉ាង
- ប្រែសម្រួល៖ រីកើង