ពិធីបុណ្យសែនត្រីបាឡែន បានរៀបចំធ្វើនៅវិហារថាំងតាម (Thang Tam) ចំណុះខេត្តបារៀវុងតាវ (Ba Ria Vung Tau) ជាឱកាសមួយសម្រាប់អ្នកនេសាទ អំណរអរគុណសមុទ្រ បួងសួងសូមសុខសាន្ត ពេលចេញទៅនេសាទត្រីបង្គា ជីវភាពរស់នៅសុខដុមរមនា។
ពិធីបុណ្យសែនត្រីបាឡែន នៅវិហារថាំងតាម (Thang Tam) នាឆ្នាំ២០២២ បានប្រព្រឹត្តទៅអំឡុងពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១- ១៣ ខែកញ្ញា (ត្រូវនឹងថ្ងៃ១៦ - ១៧ - ១៨ ខែ៨ ចន្ទគតិ) រួមមានពីរផ្នែក៖ ផ្នែកពិធីកិច្ចនិងផ្នែកលេងល្បែងប្រជាប្រិយ។ ពិធីដង្ហែត្រីបាឡែនប្រព្រឹត្តទៅនៅអគារប្រពៃណីបដិវត្តន៍ (លេខ១ ផ្លូវបាគូ - Ba Cu) ទៅកាន់វិហារថាំងតាម (Thang Tam) (ផ្លូវហ្វាង ហ្វ័រថាម - Hoang Hoa Tham សង្កាត់ថាំងតាម -Thang Tam) រំលឹកវិញ្ញណក្ខន្ធវីរជន យុទ្ធជនពលី ពិធីយាងរាជសារ សែនបូជាត្រីបាឡែននៅសមុទ្រណាមហាយ (សមុទ្រខាងត្បូង) ។ល។ ផ្នែកលេងល្បែងប្រជាប្រិយ ប្រកបទៅដោយភាពសប្បាយរីករាយ ដើម្បីសុខភាព និងបង្ហាញពីសកម្មភាពអ្នកនេសាទដូចជា៖ ស្ទូចត្រី ទាញព្រ័ត្រ រុញឈើ តម្បាញសំណាញ់ ។ល។ សកម្មភាពពិធីកិច្ចនឹងបានរៀបចំ នៅតំបន់ឆ្នេរសមុទ្រខាងមុខ វិហារហនបា (Hon Ba) និងតំបន់កេរដំណែលប្រវត្តិសាស្រ្តវិហារថាំងតាម (Thang Tam)។ ចំណែកផ្នែកលេងល្បែងប្រជាប្រិយនឹងបានរៀបចំលេង នៅឆ្នេរសមុទ្រខ្សែកាប់កន្រ្តកវុងតាវ (Vung Tau) និងមណ្ឌលបង្គោលទង់ឆ្នេរសមុទ្រខាងក្រោយ។
នាវាប្រព្រឹត្តពិធីកិច្ច សំចត់នៅក្រៅសមុទ្រ។
សកម្មភាពពិធីបុណ្យសែនត្រីបាឡែន នៅសមុទ្រវុងតាវ (Vung Tau) បានរៀបចំជារៀងរាល់ឆ្នាំ ជាឱកាសមួយសម្រាប់ផ្សព្វផ្សាយរូបភាពទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទៅដល់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ អភិវឌ្ឍន៍ពិធីបុណ្យក្លាយជាផលិតផលទេសចរណ៍របស់ស្រុក។
ពិធីបុណ្យសែនត្រីបាឡែន ជាឱកាសមួយសម្រាប់អ្នកនេសាទបួងសួងសូមក្តីសុខ ពេលធ្វើដំណើរចេញទៅសមុទ្រនេសាទត្រី សូមមានអំណោយផល ជីវភាពរស់នៅសុខដុមរមនា។
ចាស់ព្រឹទ្ធាចារ្យនាំមុខដង្ហែទៅកាន់វិហារបូជាត្រីបាឡែន។
តែងខ្លួនក្នុងពិធីយាងរាជសារ សែនត្រីបាឡែននៅសមុទ្រណាមហាយ (សមុទ្រខាងត្បូង) នៅវិហារថាំងតាម (Thang Tam)។
បន្ទាប់ពីពិធីបើកឆាក គណៈកម្មការរៀបចំពិធីបុណ្យវាយស្គរ៣បទ និងវាយគង៣បទ ធ្វើជាសញ្ញាសម្រាប់ក្រុមម៉ុងសាយ ប្រព្រឹត្តពិធីកិច្ច “បើកដង្ហែមេទ័ពគង្គា” ដោយគ្រែស្នែង យាងត្រីបាឡែនទៅកាន់វិហារថាំងតាម (Thang Tam)។ ពិធីដង្ហែមានរូបត្រីបាឡែនធ្វើអំពីក្រដាស ក្រុមអ្នកចូលរួមដង្ហែត្រីបាឡែន រួមមានអ្នកចូលតួជាមន្រ្តី ពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាម ធ្វើដំណើរអមតាមក្រោយ មានទាំងទាហាន និងអ្នកនេសាទទៀតផង។ ក្រៅពីនោះ នៅមានសិល្បករ សិល្បការិនី សម្តែងតួជាលោកតាសំណាង លោកតាលាភ និងលោកតាអាយុ ។ល។ ធ្វើដំណើរបណ្តើរកាច់រាងបណ្តើរ តាមទំនុកគង បង្កើតបានបរិយាកាសរីករាយអូរអរអធិកអធម៌។
តំណាងគណៈកម្មការប្រជាជនទីក្រុងវុតតាវ (Vung Tau) រៀបរាប់ថា៖ “ពិធីបុណ្យសែនត្រីបាឡែននៅវិហារថាំងតាម (Thang Tam) សមុទ្រវុងតាវ (Vung Tau) ជាលក្ខណៈសកម្មភាពវប្បធម៌ប្រជាប្រិយប្រពៃណី នៃប្រជាជនទីក្រុងសមុទ្រ វាមិនត្រឹមតែមានអត្ថន័យបួងសួងសូមធាតុអាកាសអំណោយផល សូមសុខពេលចេញទៅសមុទ្រនេសាទត្រី ជីវភាពរស់នៅសុខដុមរមនា និងសុភមង្គលជានិច្ចកាល ថែងទាំងជាឱកាសមួយ សម្រាប់អ្នកនេសាទនិងភ្ញៀវទេសចរគ្រប់ចតុទិស បង្ហាញពីទឹកចិត្ត “ផឹកទឹកនឹកប្រភព”។ ពិធីបុណ្យសែនត្រីបាឡែន ជានិមិត្តរូបវប្បធម៌ប្រជាប្រិយ ជាកេរដំណែលវប្បធម៌ជនជាតិមួយ ត្រូវបានអភិរក្ស ថែរក្សា និងរីកចម្រើនថែមទៀត។ សកម្មភាពពិធីបុណ្យសែនត្រីបាឡែន នៅវិហារថាំងតាម (Thang Tam) សមុទ្រវុងតាវ (Vung Tau) បានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយរូបភាពទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទៅដល់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ អភិវឌ្ឍន៍ពិធីបុណ្យឱ្យក្លាយជាផលិតផលទេសចរណ៍ប្រចាំស្រុក។
ប្រជាជនខេត្តបារៀវុងតាវ (Ba Ria Vung Tau) ចូលរួមពិធីបុណ្យ។
អ្នកនេសាទរាប់ពាន់នាក់ និងនាវាចូលរួមពិធីបុណ្យ។
នាវាជាច្រើនរបស់អ្នកនេសាទជុំគ្នា ដើម្បីដង្ហែត្រីបាឡែន។.
តែងខ្លួនជាមច្ឆាសមុទ្រនាពិធីបុណ្យ។
តាមចាស់ព្រឹទ្ធាចារ្យ វិហារថាំងតាម (Thang Tam) បានកសាងនៅឆ្នាំរោង (១៨២០) នាសម័យរាជការង្វៀន បូជាវីរជន៣រូប ដែលកាប់ឆ្ការកសាងតំបន់ដីវុងតាវ (Vung Tau)។ ក្រោយមក រហូតមកដល់សតវត្ស៍ទី១៩ ប្រជាជនមូលដ្ឋានកសាងបន្ថែមវិហារងូហាញ (Ngu Hanh) និងទីសក្ការបូជាណាមហាយ (សមុទ្រខាងត្បូង) ក្លាយជាតំបន់កេរដំណែលវិហារថាំងតាម (Thang Tam) ដូចសព្វថ្ងៃ។ បច្ចុប្បន្ន ឱ្យតែដល់ថ្ងៃទី១៦ -១៧ - ទី១៨ ខែ៨ ចន្ទគតិជារៀងរាល់ឆ្នាំ តែងប្រព្រឹត្តិទៅពិធីបុណ្យសែនត្រីបាឡែននៅវិហារថាំងតាម (Thang Tam) សមុទ្រវុងតាវ (Vung Tau) អ្នកស្រុកនិងភ្ញៀវទេសចរគ្រប់ចតុទិសរាប់ពាន់នាក់ អញ្ជើញមកជុំគ្នានៅទីនេះ ដើម្បីអុជធូប បួងសួងសូមសុខ រំលឹកគុណវីរជន និងត្រីបាឡែនណាមហាយ (សមុទ្រខាងត្បូង)។ ពិធីបុណ្យសែនត្រីបាឡែននៅវិហារថាំងតាម (Thang Tam) ជាពិធីបុណ្យប្រពៃណីនៃអ្នកនេសាទនៅសមុទ្រវុងតាវ (Vung Tau) កំពុងបានគណៈកម្មការប្រជាជនខេត្តបារៀវុងតាវ (Ba Ria Vung Tau) ស្នើដាក់ចូលជាកេរដំណែលវប្បធម៌អរូបីជាតិ៕