• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន ជួបសវនាការប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam

នាព្រឹកថ្ងៃទី៣ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន បានជួបសវនាការប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានស្នើឱ្យលោកប្រធានាធិបតី Tharman Shanmugaratnam គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាឆ្នាំ២០២២ រួមចំណែកនាំកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្លាយជាបណ្តាញសហប្រតិបត្តិការដ៏សំខាន់វៀតណាម - សឹង្ហបុរី បង្កើតមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ទំនាក់ទំនងនាពេលខាងមុខ។

ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន ជួបសវនាការប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam។ រូបថត៖ VNA

ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន ក៏បានស្នើឱ្យសិង្ហបុរី និងលោកប្រធានាធិបតីផ្ទាល់ យកចិត្តទុកដាក់ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីកម្មវិធីបណ្តុះបណ្តាលសម្រាប់កម្មាភិបាលថ្នាក់មជ្ឈិម និងជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមនៅប្រទេសសិង្ហបុរីរយៈពេល ២០២៤ - ២០២៦; បង្កើនចំនួនអាហារូបករណ៍គ្រប់កម្រិតសម្រាប់វៀតណាម; ពង្រីកកម្មវិធីដូចជា អភិបាលកិច្ចសម្រាប់អ្នកដឹកនាំ និងអ្នកដឹកនាំដែលមានសក្តានុពល ដល់កម្មាភិបាលគ្រប់ជាន់ថ្នាក់របស់វៀតណាម។

ប្រធានាធិបតិសិង្ហបុរីបានអះអាងថា សិង្ហបុរីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់គុណភាពធនធានមនុស្ស ហើយទន្ទឹមនឹងនោះបានស្នើឲ្យភាគីទាំងពីរបន្តជំរុញគំរូ សហប្រតិបត្តិការឆ្នើមៗ ដូចជាមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី; ទាញយកអត្ថប្រយោជន៍បន្ថែមទៀតនៃឱកាសសហប្រតិបត្តិការនៅក្នុងវិស័យថ្មី ដូចជាបរិវត្តកម្មឌីជីថលនិងទីផ្សារឥណទានកាបូន។

មេដឹកនាំទាំងពីររូបបានអះអាងថា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមមិត្តភាពវៀតណាម-សិង្ហបុរី និងប្រជាជននៃប្រទេសទាំងពីររស់នៅនិងធ្វើការ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់គ្នាទៅវិញទៅមក ព្រមទាំងលើកកំពស់តួនាទីជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើគោលជំហរជាប់លាប់របស់អាស៊ានក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top