• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជាលោកជំទាវ ឃួន សុដារី

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឱកាសចូលរួមសន្និសីទប្រធានសភា ពិភពលោកលើកទី៦ ប្រធានរដ្ឋសភា វៀត ណាម លោក Tran Thanh Man បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា លោកជំទាវ ឃួន សុដារី។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា លោកជំទាវ ឃួន សុដារី (រូបថត៖ Doan Tan/TTXVN)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងតាមរយៈបណ្តាញនានា ក្នុងនោះ មានដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន អញ្ជើញមកចូលរួមក្នុងខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក តូ ឡឹម; ពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ សម្របសម្រួលការឃោសនាស៊ីជម្រៅអំពីប្រពៃណីនៃសាមគ្គីភាព ស្អិតរមួតរវាង វៀតណាម-កម្ពុជា និងវៀតណាម-កម្ពុជា-ឡាវ។

អំពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនងរវាងក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេងនិងសមាជិកសភាស្ត្រី។ លើកកំពស់តួនាទីរបស់សភាជាតិនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី; សម្របសម្រួល ឃ្លាំមើល និងលើកទឹកចិត្តក្រសួង សាខា មូលដ្ឋាននិងសហគ្រាសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងការរៀបចំដែលបានចុះហត្ថលេខា ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ផ្តោតលើការតភ្ជាប់ការដឹកជញ្ជូន ច្រកទ្វារព្រំដែន ពាណិជ្ជកម្មព្រំដែន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តិទៅពិធីបើកយ៉ាងឱឡារិកនៃសន្និសីទប្រធានសភាពិភពលោកលើកទី ៦ ក្រោមប្រធានបទ “ពិភពលោកមានភាពច្របូកច្របល់៖ កិច្ចសហប្រតិបត្តិការសភានិងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានចូលរួមសន្និសីទនេះ។

Top