• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ទ្រិន ថាញ់មិន បាន​ទទួលជួបថ្នាក់ដឹកនាំនៃសាជីវកម្ម​ធំៗ​របស់​សិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសឹង្ហបុរី នារសៀលថ្ងៃទី២ ខែធ្នូ និងព្រឹកថ្ងៃទី៣ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានទទួលជួបសាជីវកម្មនិងសហគ្រាសធំៗរបស់សិង្ហបុរី ដែលកំពុងវិនិយោគ នៅវៀតណាម ។
ប្រធានរដ្ឋសភាលោក ទ្រិន ថាញ់មិន  ទទួលជួបប្រធានមូលនិធិវិនិយោគ CMIA Capital Partners លោក Lee Chong Min។ រូបថត៖ VOV

ក្នុងជំនួបជាមួយប្រធានមូលនិធិវិនិយោគ CMIA Capital Partners លោក Lee Chong Min និងនាយកប្រតិបត្តិសារជីវកម្ម Surbana Jurong  លោក Lim Hong Kian ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះវត្តមាននិងការវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មសិង្ហបុរីនៅវៀតណាម; វាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបត្តិការវិនិយោគរបស់សាជីវកម្មនិងសហគ្រាសសិង្ហបុរីនៅវៀតណាម; ហើយលោកបានឲ្យដឹងថា រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមបាននិងកំពុងរៀបចំប្រព័ន្ធឯកសារច្បាប់ពាក់ព័ន្ធ ក្នុងទិសដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបរទេសមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន ទទួលជួបនាយកផ្នែកហិរញ្ញវត្ថុនៃសារជីវកម្ម Keppel លោក Kevin Chng ។ រូបថត៖ VOV

ទទួលជួបនាយកផ្នែកហិរញ្ញវត្ថុនៃសារជីវកម្ម Keppel លោក Kevin Chng ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា វៀតណាមជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនជាច្រើន រួមទាំងវិនិយោគិនលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ បណ្តាក្រុមហ៊ុនវៀតណាមចង់សហការជាមួយសហគ្រាសសិង្ហបុរីដូចជា Keppel Group ជាពិសេសក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់មណ្ឌលឧស្សាហកម្ម តំបន់ទីក្រុង ក៏ដូចជាគម្រោងថាមពលស្អាត ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ លោកបានអះអាងថា វៀតណាមនឹងអមដំណើរជាមួយបណ្តាក្រុមហ៊ុននិងសាជីវកម្មសិង្ហបុរី។

ប្រធានរដ្ឋសភាវៀតណាម ទទួលជួបអគ្គនាយករងនៃសារជីវកម្ម Temasek Holdings លោក Chia Song Hwee ។ រូបថត៖ VOV

ទទួលជួបអគ្គនាយករងនៃសារជីវកម្ម Temasek Holdings លោក Chia Song Hwee ប្រធានរដ្ឋសភាវៀតណាមមានបំណងថា សារជីវកម្មនឹងបន្តពង្រីកវិស័យវិនិយោគរបស់ខ្លួននៅវៀតណាម; សង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងស្រុកនិងវិនិយោគិនបរទេស រួមទាំងក្រុមហ៊ុន Temasek ដែលកំពុងប្រតិបត្តិការនៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top