• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូនិងចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក យន្តហោះដឹកលោកប្រធានរដ្ឋលឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ក្នុងទីក្រុងលីម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ តាមការអញ្ជើញរបស់ប្រធានាធិបតី Dina Ercilia Boluarte Zegarra។
មន្ត្រីរដ្ឋាភិបាលប៉េរូ និងមន្ត្រី និងកម្មាភិបាលស្ថានទូតវៀតណាមទទួលស្វាគមន៍លោកប្រធានរដ្ឋ លឿង គឿង នៅអាកាសយានដ្ឋាន (រូបថត៖ VOV)

អញ្ជើញទទួលស្វាគមន៍លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Jorge Chavez ភាគីប៉េរូមានរដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងការបរទេសប៉េរូមួយចំនួនទៀត។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល និងទទួលបន្ទុកប៉េរូ Bui Van Nghi ព្រមទាំងកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមផងដែរ។

តាមគម្រោង ក្នុងអំឡុងពេលដែលបំពេញការងារនៅប្រទេសប៉េរូ លោកប្រធានរដ្ឋ លឿង គឿងនឹងមានជំនួបពិភាក្សា និងជួបសាវនាការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសប៉េរូ។ លោកប្រធានរដ្ឋនឹងចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក ចូលរួមកិច្ចប្រជុំកំពូល APEC; ចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ៗនៅកិច្ចប្រជុំកំពូលពាណិជ្ជកម្ម APEC - CEO Summit;  កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស; និងសកម្មភាពទ្វេភាគីជាច្រើនទៀត៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top