ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូនិងចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក យន្តហោះដឹកលោកប្រធានរដ្ឋលឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ក្នុងទីក្រុងលីម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ តាមការអញ្ជើញរបស់ប្រធានាធិបតី Dina Ercilia Boluarte Zegarra។
មន្ត្រីរដ្ឋាភិបាលប៉េរូ និងមន្ត្រី និងកម្មាភិបាលស្ថានទូតវៀតណាមទទួលស្វាគមន៍លោកប្រធានរដ្ឋ លឿង គឿង នៅអាកាសយានដ្ឋាន (រូបថត៖ VOV)

អញ្ជើញទទួលស្វាគមន៍លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Jorge Chavez ភាគីប៉េរូមានរដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងការបរទេសប៉េរូមួយចំនួនទៀត។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល និងទទួលបន្ទុកប៉េរូ Bui Van Nghi ព្រមទាំងកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមផងដែរ។

តាមគម្រោង ក្នុងអំឡុងពេលដែលបំពេញការងារនៅប្រទេសប៉េរូ លោកប្រធានរដ្ឋ លឿង គឿងនឹងមានជំនួបពិភាក្សា និងជួបសាវនាការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសប៉េរូ។ លោកប្រធានរដ្ឋនឹងចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក ចូលរួមកិច្ចប្រជុំកំពូល APEC; ចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ៗនៅកិច្ចប្រជុំកំពូលពាណិជ្ជកម្ម APEC - CEO Summit;  កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស; និងសកម្មភាពទ្វេភាគីជាច្រើនទៀត៕ 


top