• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនប្រកបដោយប្រសិទ្ធភាព

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេស ហ្វីលីពីនតាមសមត្ថភាពរបស់ខ្លួន ហើយបានសម្រេចចិត្តផ្តល់អង្ករចំនួន ២០០០ តោនដើម្បីរួមចំណែកជួយប្រទេសហ្វីលីពីនជំនះពុះពារលើការលំបាកទាំងនេះ។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre ដែលមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសវៀតណាម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះប្រជាជនហ្វីលីពីន ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុង និងគ្រោះមហន្តរាយធម្មជាតិ។ លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសហ្វីលីពីនតាមសមត្ថភាពរបស់ខ្លួន ហើយបានសម្រេចចិត្តផ្តល់អង្ករចំនួន ២០០០ តោនដើម្បីរួមចំណែកជួយប្រទេសហ្វីលីពីនជំនះពុះពារលើការលំបាកទាំងនេះ។

ដើម្បីបន្តអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនប្រកបដោយប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញពាណិជ្ជកម្ម និងវិនិយោគ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រ; សហការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងការស្វែងរក ជួយសង្គ្រោះ; សម្របសម្រួលក្នុងការដោះស្រាយករណីទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសហ្វីលីពីនបន្តបញ្ចេញសំឡេងយ៉ាងមុតមាំ ដើម្បីគាំទ្រជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត; រក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន អង្គការសហប្រជាជាតិ និង APEC ជាដើម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានសម្តែងការចែករំលែកយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់របស់ប្រជាជនវៀតណាម ដោយសារគ្រោះមហន្តរាយធម្មជាតិនាពេលកន្លងមកនេះ។ ដោយមានឯកភាពខ្ពស់ជាមួយនឹងមតិយោបល់របស់នាយករដ្ឋមន្ត្រីវៀតណាម លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានឲ្យដឹងថា ប្រទេសហ្វីលីពីនសន្យាខិតខំប្រឹងប្រែងដើម្បីរក្សាឯកភាពនិងមជ្ឈភាពរបស់អាស៊ាន ហើយសង្ឃឹមថា វៀតណាមនឹងគាំទ្រចំពោះអាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីននៅឆ្នាំ ២០២៦ និងរួមគ្នារក្សាឯកភាពក្នុងផ្ទះរួមអាស៊ានផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នៅឆ្នាំ ២០២៦ វៀតណាមមានគម្រោងបញ្ជូនពលករប្រហែល ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស

នៅឆ្នាំ ២០២៦ វៀតណាមមានគម្រោងបញ្ជូនពលករប្រហែល ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស

ក្រសួងមហាផ្ទៃមានគម្រោង នឹងបញ្ជូនពលករវៀតណាមប្រមាណ ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស ក្រោមកិច្ចសន្យាសម្រាប់ឆ្នាំ ២០២៦។

Top