លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើសារទូរលេខលេខ ២ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការបន្តបង្កើន និងលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងពន្លឿនការសម្រេចគម្រោងវិនិយោគសំណង់ ដើម្បីស្វាគមន៍មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។
សារទូរលេខនេះបានលើកច្បាស់ថា៖ ក្នុងឆ្នាំ២០២៥ បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាននានា បានរៀបចំប្រកបដោយជោគជ័យនូវពិធីចំនួន ៣ ដើម្បីបើកសម្ពោធ បើកការដ្ឋានសាងសង់ និងបើកឲ្យដំណើរការបច្ចេកទេសសម្រាប់គម្រោងសំណង់សំខាន់ៗក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជាតិ ដើម្បីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ; ខួបលើកទី៨០ នៃបដិវត្តន៍ខែសីហាដ៏ជោគជ័យ និងទិវាបុណ្យជាតិថ្ងៃទី២ ខែកញ្ញា; ស្វាគមន៍មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស និងរំលឹកខួបលើកទី៧៩ នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូ ជាមួយនឹងសំណង់និងគម្រោងសរុបចំនួន ៥៦៤ នៅតាមខេត្តក្រុងចំនួន ៣៤។ សំណង់និងគម្រោង ដែលបានបើកការដ្ឋានសាងសង់និងបើកសម្ពោធក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជនក្នុងការកសាងមាតុភូមិវៀតណាមដ៏ខ្លាំងមាំមួន អរិយធម៌ វិបុលភាព និងរីកចម្រើន។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្ដារដ្ឋមន្ត្រី ប្រធានស្ថាប័នកម្រិតក្រសួង ស្ថាប័ននៃរដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងក្រោមឱវាទមច្ឈិម ដឹកនាំអ្នកវិនិយោគ ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង អ្នកម៉ៅការ និងអង្គភាពពាក់ព័ន្ធ បន្តបង្កើនស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងបន្ថែមទៀត និងប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីសម្រេចនិងដាក់ឱ្យដំណើរការគម្រោងនានាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម