ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។
នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru និងលោកជំទាវភរិយាមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ TTXVN)
នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥
នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru និងលោកជំទាវភរិយា Ishiba
Yoshiko រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានមកដល់ទីក្រុងហាណូយ
ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក
Bui Thanh Son; អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen
Minh Vu; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang
Hieu។
ចែករំលែកជាមួយសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន
Ishiba Shigeru មកកាន់វៀតណាម
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki បានឲ្យដឹងថា
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Ishiba Shigeru មកកាន់វៀតណាមលើកនេះគឺដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍
ព្រោះនេះគឺជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចពិភពលោក
និងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រសំខាន់។ នេះក៏ជាអាទិភាពកំពូលមួយនៃការទូតជប៉ុន
ជាពិសេសជាមួយវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម