• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្ថបទសរសររបស់អគ្គលេខាបក្ស លោកតូ ឡឹម៖ “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺមួយ”

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម បានសរសេរអត្ថបទមួយក្រោមចំណងជើងថា៖ “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ”។
អគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖ VOV)

នៅដើមអត្ថបទ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បានឈានចូលប្រវត្តិសាស្ត្រជាតិ ជាព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សវិសេសវិសាល ជាថ្ងៃដែលប្រទេសជាតិបានបង្រួបបង្រួម។ ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ជាក់ពីការពិតដ៏អមតៈគឺ “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ មេឃអាចនឹងរលំ ភ្នំអាចនឹងរលាយ ប៉ុន្តែការពិតនោះនឹងមិនផ្លាស់ប្តូរឡើយ” របស់លោកប្រធានប្រធានហូជីមិញ។

ក្រោយរយៈពេល៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានឬទ្ធានុភាព មានជំនឿ មានមោទនភាព និងមានភាពអត់ឱនគ្រប់គ្រាន់ ដើម្បីជំនះរាល់ការលំបាក ដើម្បីរួមគ្នាឆ្ពោះទៅមុខ។  ក្នុងដំណើរអភិវឌ្ឍន៍នោះ គោលនយោបាយបង្រួបបង្រួមជាតិតែងតែត្រូវបានបក្ស រដ្ឋកំណត់ថា ជាជម្រើសយុទ្ធសាស្ត្រយូរអង្វែង ដែលជាសសរស្តម្ភក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល។ វៀតណាមទទួលស្គាល់យ៉ាងច្បាស់ថា ប្រជាជនវៀតណាមទាំងអស់ មិនថាក្នុងប្រទេស ឬក្រៅប្រទេស មិនថាខ្លួនធ្លាប់ឈរជាមួយភាគីណាក្នុងប្រវត្តិខាងណាក៏ដោយ ប៉ុន្តែសុទ្ធតែមានដើមកំណើតដូចគ្នា ភាសាដូចគ្នា និងស្រឡាញ់ជាតិមាតុភូមិដូចគ្នា។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមជាតិមិនមែន មានន័យថា បំភ្លេចប្រវត្តិសាស្ត្រ ឬលុបបំបាត់ការខ្វែងគំនិតគ្នានោះទេ ប៉ុន្តែត្រូវទទួលយកទស្សនៈផ្សេងគ្នាក្នុងស្មារតីអត់ធ្មត់ និងគោរព ដើម្បីឆ្ពោះទៅរកគោលដៅធំជាង គឺការកសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ខ្លាំងមាំមួន អរិយធម៌ និងវិបុលភាព ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយបានឃើញសង្គ្រាម ការបែកបាក់ និងការបាត់បង់ដែលជីដូនជីតាយើងធ្លាប់ត្រូវប្រឈមមុខ។

នៅក្នុងអត្ថបទនោះ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ប្រវត្តិសាស្ត្រមិនអាចសរសេរឡើងវិញ ប៉ុន្តែអនាគតអាចត្រូវរៀបចំផែនការឡើងវិញ។ អតីតកាលគឺដើម្បីចងចាំ តបស្នងសង់គុណនិងដកមេរៀនបទពិសោធន៍។ អនាគត់គឺសម្រាប់ស្ថាបនានិងអភិវឌ្ឍន៍ជាមួយគ្នា។ ក្រឡែកមើលទៅមុខ វៀតណាមជឿជាក់ថាឯករាជ្យ និងការបង្រួបបង្រួមមិនមែនជាទិសដៅចុងក្រោយនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណើរថ្មី៖ ដំណើរកសាងប្រទេស វៀតណាមប្រកបដោយសន្តិភាព វិបុលភាព អរិយធម៌ អភិវឌ្ឍន៍ និងជានិរន្តរភាព។ ប្រសិនបើមនុស្សជំនាន់មុនបានឆ្លាក់ការពិតថា “ប្រទេសវៀត ណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ” តាមរយៈការលះបង់ និងការបាត់បង់នោះ គឺជំនាន់បច្ចុប្បន្នត្រូវតែប្រែក្លាយឧត្តមគតិនោះទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងស្ទុះឈានទៅមុខក្នុងយុគសម័យថ្មី៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top