ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។
នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru និងលោកជំទាវភរិយាមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru និងលោកជំទាវភរិយា Ishiba Yoshiko រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។ ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son; អនុរដ្ឋមន្ត្រីការបរទេស  លោក Nguyen Minh Vu; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu។

ចែករំលែកជាមួយសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru មកកាន់វៀតណាម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Ishiba Shigeru មកកាន់វៀតណាមលើកនេះគឺដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ព្រោះនេះគឺជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចពិភពលោក និងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រសំខាន់។ នេះក៏ជាអាទិភាពកំពូលមួយនៃការទូតជប៉ុន ជាពិសេសជាមួយវៀតណាម៕


top