• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ុយអែតប្រគល់ជូនវៀតណាមនូវភាពយន្តឯកសារដែលមិនធ្លាប់ប្រកាសអំពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្នុងឱកាសអបអរសាទរទិវារំដោះភាគខាងត្បូង ថ្ងៃទី ៣០ មេសា និងការបង្រួបបង្រួមប្រទេសជាតិ ស្ថានទូតស៊ុយអែតប្រចាំនៅ វៀតណាម រួមជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីប្រគល់ជូន ខ្សែភាព យន្តឯកសារជ័យជំនះរបស់វៀតណាម (Victory Vietnam)។
លោក Oscar Staffas Edström - ប្រធាននាយកដ្ឋានពាណិជ្ជកម្ម និងផ្សព្វផ្សាយនៃស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម បង្ហាញសេចក្តីសម្រេចចិត្តប្រគល់ជូនភាពយន្ត ដល់លោកស្រី Le Thi Ha នាយិកាវិទ្យាស្ថានភាពយន្តវៀតណាម (ប្រភព៖ ស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម)

ខ្សែភាពយន្តនេះមានរយៈពេលជិតកន្លះម៉ោង កត់ត្រាព្រឹត្តិការណ៍សំខាន់ៗនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅប្រទេសស៊ុយអែត ដោយបង្ហាញពីស្មារតីប្រកៀកស្មាគ្នារវាងកងកម្លាំងស្រឡាញ់សន្តិភាពរបស់ពិភពលោកជាមួយប្រជាជនវៀតណាម។ ក្នុងសារជាវីដេអូដែលបានផ្ញើទៅកាន់ព្រឹត្តិការណ៍នេះ អ្នកដឹកនាំរឿង Bo Öhlén បានចែករំលែកថា៖ “ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃដ៏មានអត្ថន័យសម្រាប់វៀតណាម ប៉ុន្តែនេះក៏ជាថ្ងៃដ៏សំខាន់ជាពិសេសសម្រាប់យុវជនស៊ុយអែតរាប់ម៉ឺននាក់ ដែលបានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីគាំទ្រការតស៊ូ របស់ប្រជាជនវៀតណាម។ នៅក្នុងប៉ុន្មានថ្ងៃនោះ ខ្ញុំបានធ្វើការជាអ្នកកាន់កាមេរ៉ានៅទូរទស្សន៍ស៊ុយអែត ហើយនៅថ្ងៃជ័យជំនះ ខ្ញុំបានយកកាមេរ៉ាមកជាមួយខ្ញុំ រួមជាមួយនឹងសហការីផ្សេងទៀត ដើម្បីថតពេលដែលអ្នកគាំទ្រវៀតណាមនៅទីក្រុង Stockholm បានដើរតាមផ្លូវដោយឯកឯង ដោយភាពរីករាយ និងក្តីសោមនស្សន៍”។

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Le Thi Ha នាយិការវិទ្យាស្ថានភាពយន្តវៀតណាមបានចែករំលែកថា ភាពយន្តមិនត្រឹមតែជាឯកសារប្រវត្តិ សាស្ត្រដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាច្បាស់លាស់នៃសាមគ្គីភាពអន្តរជាតិ និងតម្លៃរួមដែលប្រជាជនស្រឡាញ់សន្តិភាពរួមគ្នាឆ្ពោះទៅរក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមខែសកម្មភាពស្តីពីសុវត្ថិភាពអនាម័យពលកម្មនិងខែកម្មករឆ្នាំ ២០២៥

ចាប់ផ្តើមខែសកម្មភាពស្តីពីសុវត្ថិភាពអនាម័យពលកម្មនិងខែកម្មករឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ ពិធីបំផុសសកម្មភាពស្តីពីសុវត្ថិភាពសនាម័យពលកម្ម និងខែកម្មករឆ្នាំ ២០២៥។

Top