នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោកថងលូន ស៊ីសូលីត។
ប្រធានរដ្ឋ លោក លឿង គៀង និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត អញ្ជើញជួបពិភាក្សាគ្នា (រូបថត៖ PV/VOV-Vientiane)
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញមានជំនួបពិភាក្សាមួយដ៏សំខាន់ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត; ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក សាយ សំផន ភុំវិហារ និងលោក សឺន សាយ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រី។
ក្នុងជំនួបពិភាក្សាទាំងអស់នេះ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងនយោបាយដ៏គួរឱ្យទុកចិត្ត និងជិតស្និទ្ធ រក្សាបាននូវដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាប្រចាំនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ហើយ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរក្នុងទម្រង់សម្បូរបែប។
ភាគីទាំងពីរក៏បានអះអាងសារជាថ្មីថា ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងឡាវ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការស្វែងរកមធ្យោបាយច្នៃប្រឌិតថ្មី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយ ឈរលើមូលដ្ឋាននៃការពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម