នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ ពិធីបំផុសសកម្មភាពស្តីពីសុវត្ថិភាពសនាម័យពលកម្ម និងខែកម្មករឆ្នាំ ២០២៥។
តំណាងថ្នាក់ដឹកនាំបក្ស រដ្ឋ និងសហព័ន្ធការងារវៀតណាមអញ្ជើញអនុវត្តន៍ពិធីបើកឲ្យដំណើរការខែកម្មករ និងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនាម័យការងារឆ្នាំ ២០២៥ (រូបថត៖ Thuy Trang/VOV)
ខែសកម្មភាពប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ឧសភា ក្រោមប្រធានបទ “បង្កើនការវាយតម្លៃ និងការកំណត់គ្រោះថ្នាក់ ហានិភ័យ និងការអនុវត្តរាល់វិធានការណ៍ដោយធានាសុវត្ថិភាពការងារ និងអនាម័យនៅកន្លែងធ្វើការ”។ នៅឆ្នាំនេះ សកម្មភាពលើកកម្ពស់ការស័្វយគ្រប់គ្រងហានិភ័យអំពីសុវត្ថិភាពនិងអនាម័យការងារ នឹងត្រូវបានអនុវត្តកាន់តែខ្លាំងក្លា។ ក្នុងក្របខ័ណ្ឌនៃខែនៃសកម្មភាព គណៈកម្មាធិការដឹកនាំនឹងអនុវត្តសកម្មភាពទ្រង់ទ្រាយធំជាច្រើនទាំងនៅថ្នាក់មជ្ឈឹម និងថ្នាក់មូលដ្ឋាន ក្នុងនោះមានការកោតសរសើរគំនិតផ្តួចផ្តើម និងគំរូច្នៃប្រឌិតរបស់កម្មករ និងអាជីវកម្មក្នុងការធានាសុវត្ថិភាព និងអនាម័យការងារ។
ក៏ប្រព្រឹត្តទៅក្នុងខែឧសភា ខែកម្មករឆ្នាំ ២០២៥ មានប្រធានបទ “កម្មករត្រួសត្រាយ ឈានចូលយុគសម័យថ្មី” ផ្តោតលើសកម្មភាពថែទាំជីវភាពរស់នៅរបស់សមាជិកសហជីពនិងកម្មករ។
អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានចាត់ទុកថា៖ ការរួមបញ្ចូលគ្នានៃការអនុវត្តសកម្មភាពខែកម្មករ និងខែធ្វើសកម្មភាពសុវត្ថិភាព និងអនាម័យការងារ លើកកំពស់តួនាទីរបស់កម្មាភិបាលជាម្ចាស់កម្មវត្ថុក្នុងផលិតកម្មពលកម្ម និងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនោះ រំលឹកនិងលើកទឹកចិត្តដល់ការទទួលខុសត្រូវរបស់ម្ចាស់អាជីវកម្មក្នុងការថែទាំ យកចិត្តទុកដាក់ និងធានានូវលក្ខខណ្ឌការងារកាន់តែល្អប្រសើរសម្រាប់និយោជិត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម