ការត្រួតពិនិត្យបឋមថ្នាក់រដ្ឋពិធីព្យុហយាត្រាយោធា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៥ ខែមេសា) នៅលើវិថី Le Duan ខណ្ឌ ទី ១នៃ ទីក្រុងហូជីមិញ។
ការពិនិត្យបឋមរួមមានៈ កម្មវិធីសិល្បៈស្វាគមន៍ ពិធីការរបស់បក្សនិងរដ្ឋ កម្មវិធីព្យុហយាត្រានិងការដង្ហែក្បួនរបស់កងកម្លាំងប្រដាប់អាវុធ និងមហាជន (រូបថត៖ Ty Huynh/VOV)
យោធាចិនចូលរួមព្យុហយាត្រា (រូបថត៖ Luong Y/VTC News)
មន្ត្រីយោធានារីរួសរាយរាក់ទាក់ថតរូបជាមួយប្រជាជន (រូបថត៖ Ty Huynh/VOV)
ចាប់ផ្តើមបើកគឺការសម្តែងសិល្បៈស្វាគមន៍ដោយមានការចូលរួមពីមនុស្សជាង១០០០នាក់។ រួមមានការសម្តែងស្គរជាមួយប្រធានបទ "វីរភាពនៃជ័យ ជំនះ" នៃបណ្ឌិត្យសភានគរបាលប្រជាជន ដែលមានស្គរជាង ៨០០ គ្រប់ប្រភេទ និងការសម្តែងរបាំកាំភ្លើងជាមួយនឹងប្រធានបទ "ប្រទេសជាតិពោរពេញដោយភាពរីករាយ"។
កម្មវិធីហាត់សមក្បួនដង្ហែបានចាប់ផ្តើមជាមួយនឹងពិធី គោរពទង់ជាតិ អមដោយសំឡេងបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ ដោយក្រុមកាំភ្លើងធំនៅកំពង់ផែ Bach Dang។
ពិធីត្រួតពិនិតទូទៅថ្នាក់រដ្ឋគ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៧ ខែមេសា។ ការប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិត្រូវបានប្រារព្ធឡើងចាប់ពីម៉ោង ៦និង៣០នាទី ព្រឹកនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៥ ដោយមានអ្នកចូលរួមប្រហែល ១៣.០០០នាក់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម