យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥បានឲ្យដឹងថា៖
តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន នឹងចូលរួមខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥; គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដឹកនាំដោយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត នឹងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ខែមេសា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម