នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមមិត្តភាពបារាំង-វៀតណាម (AAFV) និងសមាគមជនវៀតណាមនៅបារាំង (UGVF) នៅទីក្រុងប៉ារីស បានរៀបចំសិក្ខាសាលាស្ដីពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។
ការហាត់សមថ្នាក់រដ្ឋនៃព្យុហយាត្រានិងការហែក្បួនត្រៀមរៀបចំសម្រាប់ខួបលើកទី៣០ ខែមេសា (រូបថត៖ VOV)
សិក្ខាសាលានេះមានការចូលរួមពីប្រជាជនវៀតណាមជាច្រើនជំនាន់នៅបារាំង
និងមិត្តភក្តិបារាំងដែលស្រឡាញ់វៀតណាម។ មតិនានាក្នុងសិក្ខាសាលាបានវាយតម្លៃថា
ជ័យជំនះថ្ងៃទី ៣០ មេសា ជា “បន្ទរដ៏អស្ចារ្យលំដាប់ពិភពលោក”
មិនមែនគ្រាន់តែជាព្រឹត្តិការណ៍របស់វៀតណាមតែ មួយ ឬទំនាក់ទំនងវៀតណាម-អាមេរិកនោះទេ។
សិក្ខាសាលាបានវិភាគអំពីហេតុផលញាំងដល់ជ័យជំនះរបស់ប្រជាជនវៀតណាម ហើយបានចែក
រំលែកអំពីសាមគ្គីភាពរបស់បណ្តាជនជាតិជាមួយប្រជាជនវៀតណាម ក្នុងនោះនៅបារាំង
មានចលនាប្រឆាំងសង្គ្រាមរីករាលដាលប្រឆាំងអាមេរិក
និងអំពាវនាវឱ្យមានការជួយឧបត្ថម្ភវៀតណាម ទាំងខាងនយោបាយ សម្ភារៈ និងស្មារតី។
នាថ្ងៃដដែល
ទទួលជួបគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅវេណេហ្ស៊ុយអេឡា
ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro បានសម្តែងការកោតសរសើរចំពោះប្រវត្តិសាស្ត្រដ៏រុងរឿងរបស់វៀតណាម
ព្រមទាំងបានអះអាងថា
យុវជនជំនាន់ក្រោយរបស់វៀតណាមនឹងក្លាយជាអ្នកបន្តសរសេរវីរភាពអមតៈនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ
១៩៧៥ - ជ័យជំនះបើកចេញយុគ្គសម័យករាជ្យ បង្រួបបង្រួមសម្រាប់វៀត ណាម។
ក្នុងពេលជាមួយគ្នានោះ
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅតៃវ៉ាន់ (ចិន)
អ្នកប្រាជ្ញ និងបញ្ញវន្តក្នុងតំបន់បានអះអាងថា មេរៀនដែលនាំទៅរកជ័យជំនះថ្ងៃទី ៣០
មេសា ១៩៧៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមឈានចូលយុគសម័យថ្មីយ៉ាងរឹងមាំ
ក្នុងនោះមានស្មារតីសាមគ្គីភាពជាតិ ភាពខ្លួនទីពឹងខ្លួន
សុទ្ធតែជាកត្តាសំខាន់នៃតម្លៃយូរអង្វែង។
កម្លាំងពលំផ្ទៃក្នុងមិនចេះរីងស្ងួតនោះ
គឺជាអ្វីដែលធ្វើឱ្យវៀតណាមមានភាពខុសប្លែកគ្នានៅ លើផែនទីអភិវឌ្ឍន៍ពិភពលោកនាពេលបច្ចុប្បន្ន
និងថ្ងៃអនាគត់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម