• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Samsung

នាព្រឹកថ្ងៃទី ២ ខែកក្កដា នៅរដ្ឋធានីសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Lee Jae Yong ប្រធានក្រុមហ៊ុន Samsung Group។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Lee Jae Yong ប្រធានក្រុមហ៊ុន Samsung Group (រូបថត៖ VOV)

នៅទីនេះ ប្រធានក្រុមហ៊ុន Samsung បានឲ្យដឹងថា ក្នុងនាមជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់វៀតណាម និងជាអ្នកនាំចេញធំបំផុតរបស់វៀតណាម Samsung ប្តេជ្ញាចិត្តជានិច្ចក្នុងការរួមដំណើរជាមួយវៀត ណាមក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេស Samsung គ្រោងនឹងវិនិយោគយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យរោងចក្រនៅប្រទេសវៀតណាមក្លាយជាមូលដ្ឋានផលិតម៉ូឌុលអេក្រង់ ដ៏ធំបំផុតរបស់ក្រុមនៅទូទាំងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា Samsung នឹងបន្តពង្រីកការវិនិយោគ ពង្រីកទីផ្សារ ធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តភ្ជាប់ ដោយចាត់ទុកវៀតណាមជាមូលដ្ឋានផលិតកម្មយុទ្ធសាស្ត្រ ស្រាវជ្រាវ-អភិវឌ្ឍន៍ និងផលិតផលិតផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Samsung បង្កើនអត្រាការធ្វើមូលដ្ឋានីយកម្ម និងគាំទ្រវៀតណាមពង្រឹងសមត្ថភាពអាជីវកម្មក្នុងស្រុកបន្ថែមទៀតដើម្បីអាចចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់តម្លៃរបស់ក្រុមហ៊ុន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យផ្សព្វផ្សាយសកម្មភាពនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Samsung នៅទីក្រុងហាណូយ; ឧបត្ថម្ភការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យដែលកំពុងរីកចម្រើន គាំទ្រវៀតណាមក្នុងការជំរុញការចាប់ផ្តើមអាជីវកម្ម ការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​​នៅ​កូរ៉េខាងត្បូងប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ច​ផ្លូវការ​​នៅ​កូរ៉េខាងត្បូងប្រកបដោយជោគជ័យ

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅការអភិវឌ្ឍជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។

Top