• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបើកកន្លែងទទួលបទពិសោធន៍វប្បធម៌ពេលយប់នៅក្នុងមជ្ឈមណ្ឌលទីក្រុង

"ពិធីបុណ្យសៀវភៅ និងវប្បធម៌ពេលយប់" លើកទីពីរបានធ្វើឡើងនាយប់ថ្ងៃទី ២ ខែមករា នៅវិថីសៀវភៅ ង្វៀនវ៉ាន់ប៊ិញ (សង្កាត់ សៃហ្គន ទីក្រុងហូជីមិញ)។

ពិធីបុណ្យសៀវភៅ និងវប្បធម៌រាត្រី គឺជាគំរូសកម្មភាពថ្មីដែលកំពុងត្រូវបានសាកល្បងនៅវិថីសៀវភៅ ទីក្រុងហូជីមិញ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយប្រព្រឹត្តទៅរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមករា) ពិធីបុណ្យនេះផ្តល់ជូននូវសកម្មភាពវប្បធម៌ជាច្រើនប្រភេទ ដូចជាសិក្ខាសាលាច្នៃប្រឌិត និងការទទួលបទពិសោធន៍ រួមទាំងការរចនាផែនការប្រចាំឆ្នាំ ការភ្លក់តែប្រពៃណី; កម្មវិធីជួបប្រាស្រ័យវប្បធម៌ សិល្បៈ និងការសម្តែងតន្ត្រីទំនើបៗ។ លើសពីនេះ មានតូបលក់កាហ្វេ តែ នំប្រជាប្រិយវៀតណាម សៀវភៅ សិល្បៈសរសេរអក្សរផ្ចង់ ស្ថាបត្យកម្ម ការរចនា ល្បែងប្រជាប្រិយ ការទទួលបទពិសោធន៍អំពីរបរសិប្បកម្ម ដែលនាំមកជូនសាធារណជននូវដំណើររុករកពីវប្បធម៌វៀតណាម។ លោក Guy Tran ជាអាណិកជនវៀតណាមនៅបារាំង ដែលមកទស្សនាពិធីបុណ្យនេះជាមួយប្រពន្ធនិងកូនពីរនាក់របស់លោក បានចែករំលែកអារម្មណ៍ថា៖

“ខ្ញុំមានអារម្មណ៍រីករាយ និងសំណាងល្អណាស់ដែលប្រពន្ធខ្ញុំបានឃើញព័ត៌មានអំពីកន្លែងនេះតាមអ៊ីនធឺណិត។ កូនៗរបស់ខ្ញុំមិនចេះនិយាយភាសាវៀតណាមទេ ដូច្នេះខ្ញុំចង់នាំកូនៗទៅទស្សនា ដើម្បីស្វែងយល់បន្ថែមអំពីតម្លៃវប្បធម៌ ជាពិសេសជីវិតកាលពីអតីតកាល”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នៅឆ្នាំ ២០២៦ វៀតណាមមានគម្រោងបញ្ជូនពលករប្រហែល ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស

នៅឆ្នាំ ២០២៦ វៀតណាមមានគម្រោងបញ្ជូនពលករប្រហែល ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស

ក្រសួងមហាផ្ទៃមានគម្រោង នឹងបញ្ជូនពលករវៀតណាមប្រមាណ ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស ក្រោមកិច្ចសន្យាសម្រាប់ឆ្នាំ ២០២៦។

Top