លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាជាតិអ៊ីតាលី (រូបថត៖ TTXVN)
ថ្លែងមតិក្នុងពិធីអបអរសាទរខួបលើកទី៧៩ នៃទិវាបុណ្យជាតិអ៊ីតាលី (២ មិថុនា ១៩៤៦ - ២ មិថុនា ២០២៥) ដោយស្ថានអគ្គកុងស៊ុលអ៊ីតាលីប្រចាំទីក្រុងហូជីមិញរៀបចំឡើង កាលពីយប់ថ្ងៃទី ២ មិថុនា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា នាពេលខាងមុខ បន្ទាប់ពីបានអនុវត្តន៍ការរួមបញ្ចូលគ្នាជាមួយខេត្តចំនួនពីរគឺខេត្ត Binh Duong និងខេត្ត Ba Ria-Vung Tau មក ទីក្រុងហូជីមិញនឹងធំទូលាយជាង និងមានលំហរកាន់តែច្រើនក្នុងការអភិវឌ្ឍទីក្រុង អភិវឌ្ឍន៍ឧស្សាហកម្ម ឡូជីស្ទិច និងកំពង់ផែសមុទ្រ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ និងសមាហរណកម្មអន្តរជាតិ។ ទីក្រុងហូជីមិញនឹងមានលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ រួមទាំងតំបន់ និងអាជីវកម្មអ៊ីតាលីផងដែរ។
រីឯខ្លួនវិញ លោក Enrico Padula អគ្គកុងស៊ុលអ៊ីតាលីប្រចាំនៅទីក្រុង ហូជីមិញបានចែករំលែកថា នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលអ៊ីតាលីប្រចាំនៅទីក្រុងហូជីមិញនឹងបន្តជួយឧបត្ថម្ភសកម្មភាព របស់អង្គភាពអាជីវកម្មអ៊ីតាលីនៅវៀតណាម លើវិស័យមានប្រៀបខ្លាំងដូចជា គ្រឿងម៉ាស៊ីន ឱសថ អេឡិចត្រូនិច លំហអាវកាស ម៉ូដ សម្លៀកបំពាក់និងម្ហូបអាហារ៕