ព័ត៌មាន

ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេច ជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់អ៊ីតាលី

ទីក្រុងហូជីមិញមានបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងរបស់អ៊ីតាលី ដូចជា Torino, Genoa និង Milan ក្នុងវិស័យទេសចរណ៍ ការអភិរក្សបេតិកភណ្ឌ ការអភិវឌ្ឍកំពង់ផែ ការផលិតថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាជាតិអ៊ីតាលី (រូបថត៖ TTXVN)

ថ្លែងមតិក្នុងពិធីអបអរសាទរខួបលើកទី៧៩ នៃទិវាបុណ្យជាតិអ៊ីតាលី (២ មិថុនា ១៩៤៦ - ២ មិថុនា ២០២៥) ដោយស្ថានអគ្គកុងស៊ុលអ៊ីតាលីប្រចាំទីក្រុងហូជីមិញរៀបចំឡើង កាលពីយប់ថ្ងៃទី ២ មិថុនា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា នាពេលខាងមុខ បន្ទាប់ពីបានអនុវត្តន៍ការរួមបញ្ចូលគ្នាជាមួយខេត្តចំនួនពីរគឺខេត្ត Binh Duong និងខេត្ត Ba Ria-Vung Tau មក ទីក្រុងហូជីមិញនឹងធំទូលាយជាង និងមានលំហរកាន់តែច្រើនក្នុងការអភិវឌ្ឍទីក្រុង អភិវឌ្ឍន៍ឧស្សាហកម្ម ឡូជីស្ទិច និងកំពង់ផែសមុទ្រ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ និងសមាហរណកម្មអន្តរជាតិ។ ទីក្រុងហូជីមិញនឹងមានលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ រួមទាំងតំបន់ និងអាជីវកម្មអ៊ីតាលីផងដែរ។

រីឯខ្លួនវិញ លោក Enrico Padula អគ្គកុងស៊ុលអ៊ីតាលីប្រចាំនៅទីក្រុង ហូជីមិញបានចែករំលែកថា នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលអ៊ីតាលីប្រចាំនៅទីក្រុងហូជីមិញនឹងបន្តជួយឧបត្ថម្ភសកម្មភាព របស់អង្គភាពអាជីវកម្មអ៊ីតាលីនៅវៀតណាម  លើវិស័យមានប្រៀបខ្លាំងដូចជា គ្រឿងម៉ាស៊ីន ឱសថ អេឡិចត្រូនិច លំហអាវកាស ម៉ូដ សម្លៀកបំពាក់និងម្ហូបអាហារ៕


top