• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ថាមពលស្អាតនៅលើកោះ ផានវិញ (Phan Vinh)

នៅស្រុកកោះ ទ្រឿងសា (Truong Sa) ខេត្ត ខាញ​ហ័រ (Khanh Hoa) បណ្តាញអគ្គិសនីជាតិមិនអាចតភ្ជាប់បានទេ ប៉ុន្តែ ទ្រឿង​សា (Truong Sa) បានបំភ្លឺដោយថាមពលស្អាត ដូចជាខ្យល់ និងព្រះអាទិត្យ។ ប្រព័ន្ធថាមពលស្អាតនៅលើកោះ ផានវិញ (Phan Vinh) បានលើកតម្កើងតួនាទីរបស់ខ្លួន ជួយកងទ័ព និងប្រជាជននៅលើកោះលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងវប្បធម៌ ព្រមទាំងស្ងប់ចិត្ត ដើម្បី​ការពារអធិបតេយ្យភាពជាតិលើសមុទ្រ និងកោះយ៉ាងរឹងមាំ។

កាលពីមុន ក្នុងលក្ខខណ្ឌឆ្ងាយពីដីគោក កោះផានវិញ (Phan Vinh) ភាគច្រើនប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ដើម្បីផលិតអគ្គិសនីសម្រាប់ជីវភាពប្រចាំថ្ងៃ ភ្លើងបំភ្លឺ និងធ្វើការរបស់ទាហាននិងប្រជាជននៅលើកោះ។ ការប្រើប្រាស់ថាមពលដើរដោយប្រេង ដើម្បីដំណើរការម៉ាស៊ីនភ្លើងគឺមានតម្លៃថ្លៃណាស់ បង្កើតសំលេងរំខាន និងបំពុលបរិស្ថាន ដូច្នេះការថែរក្សាប្រភពថាមពលដែលមានស្ថេរភាពគឺពិបាកខ្លាំងណាស់ ជាធម្មតាមានតែពីរបីម៉ោងនៅពេលល្ងាចប៉ុណ្ណោះ ក្នុងករណីចាំបាច់បំផុត។

ដើម្បីកែលម្អស្ថានភាពនេះ ក្នុងឆ្នាំ ២០០៩ កោះ ផានវិញ (Phan Vinh) បានរដ្ឋវិនិយោគ ដើម្បីដំឡើងប្រព័ន្ធថាមពលស្អាត ដោយដើរដោយខ្យល់និងកាំរស្មីព្រះអាទិត្យដែលមានកំដៅខ្ពស់។ បច្ចុប្បន្ននេះ កោះ ផានវិញ (Phan Vinh) មានបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់ជាង ៣០០ ដែលបានរៀបចំនិងដំឡើងនៅលើដំបូល តាមទីតាំងដែលតម្រូវដោយស្ថាប័នមានជំនាញ។ ក្នុងស្ថានភាពអាកាសធាតុនៅលើកោះ គឺក្នុងរដូវក្តៅមានពន្លឺថ្ងៃ និងខ្យល់បក់តិចៗ នៅរដូវភ្លៀងមានពន្លឺថ្ងៃតិច និងខ្យល់ខ្លាំង មានប្រព័ន្ធពីរគឺទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ធានាការប្រើប្រាស់អគ្គិសនីជាប្រចាំកោះ។

 


ទេសភាពដ៏ស្រស់ស្អាតនៃកោះ ផានវិញ (Phan Vinh)។ រូបថត៖ ថុងហៃ / VNP


ទួរប៊ីនខ្យល់តបានដំឡើងនៅលើកោះ ផានវិញ (Phan Vinh) ។ រូបថត៖ ថុងហៃ / VNP


ទាហានតែងតែថែរក្សាបន្ទះស្រូបពន្លឺព្រះអាទិត្យ។ រូបថត៖ ថុងហៃ / VNP

បន្ទះស្រូបពន្លឺព្រះអាទិត្យបានដំឡើងនៅជុំវិញកោះ ផានវិញ (Phan Vinh) ។ រូបថត៖ ថុងហៃ/VNP


ប្រព័ន្ធអាគុយ ដើម្បីផ្ទុកថាមពល។ រូបថត៖ ថុងហៃ/VNP
 

ប្រភពថាមពលបានបែងចែកសម្រាប់ការប្រើប្រាស់ប្រកបដោយត្រឹមត្រូវ និងសន្សំសំចៃ។ រូបថត៖ ថុងហៃ/VNP


 ប្រើអគ្គិសនីដើម្បីចម្រោះទឹក។ រូបថត៖ ថុងហៃ/VNP


ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធថាមពលនេះមានប្រសិទ្ធភាព។ កម្មាភិបាល យុវជន និងប្រជាជននៅលើកោះនេះ លើកតម្កើងស្មារតីនៃការសិក្សាដោយខ្លួនឯង ដើម្បីប្រើប្រាស់ ថែរក្សា  និងអនុវត្តការសន្សំសំចៃអគ្គិសនី រួមចំណែកដល់ការពន្យារពេលប្រើប្រាស់ប្រព័ន្ធកង្ហា ថាមពលថ្ម ក៏ដូចជាប្រព័ន្ធថាមពលអាគុយ ដើម្បីបម្រើដល់សកម្មភាពប្រចាំថ្ងៃរបស់កងទ័ព។

មានអគ្គិសនីថាមពលស្អាត សកម្មភាពនៅលើកោះកាន់តែមានភាពងាយស្រួលជាងមុន។ ប្រសិនបើកាលពីអតីតកាល ការរក្សាស្បៀងអាហារនៅលើកោះជួបការលំបាកជាច្រើន ដោយសារប្រភពថាមពលមិនស្ថិតស្ថេរ ចាប់តាំងពីការបង្កើតប្រព័ន្ធថាមពលអគ្គិសនីនេះ កោះនេះបានប្រើប្រាស់ទូរទឹកកកសម្រាប់ការរក្សា ដែលរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅរបស់មន្ត្រី និងទាហាន ក៏ដូចជាបម្រើការហ្វឹកហ្វឺនជាមួយនឹងការប្រើប្រាស់ឧបករណ៍អគ្គិសនី និងភ្លើងបំភ្លឺនៅពេលយប់ ថែមទាំងបំពេញតម្រូវការជាក់ស្តែងសម្រាប់លក្ខខណ្ឌប្រយុទ្ធនៅសមុទ្រ និងកោះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលដើរក្រោមកង្ហារវិលដ៏ខ្ពស់  ដំបូលដែលគ្របដោយបន្ទះស្រូបពន្លឺព្រះអាទិត្យពណ៌ខៀវដូចពណ៌ទឹកសមុទ្រ គឺជាក្តីបារម្ភ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ "ទាហាន" ដែលបំពេញភារកិច្ចថែរក្សាឧបករណ៍ទាំងនោះ។ ទោះបីក្នុងរដូវភ្លៀងធ្លាក់ និងមានព្យុះភ្លៀងក៏ដោយ ក៏ពួកគេតែងតែទៅទីនោះ ដើម្បីដោះស្រាយបញ្ហា និងធានាថា គ្រប់ទីកន្លែងនៅកោះមិន "បិទ" ប្រភពពន្លឺដែលប៉ះពាល់ដល់បេសកកម្ម។

ដោយមានអគ្គិសនី ទឹក សកម្មភាពសម្របសម្រួលរបស់កងកម្លាំងនៅលើកោះប្រព្រឹត្តទៅយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព តាំងពីការឃោសនា ការប្រមូលផ្តុំមហាជន សកម្មភាពដឹកជញ្ជូន សកម្មភាពវប្បធម៌ និងសិល្បៈ រហូតដល់ការស្វែងរក និងជួយសង្គ្រោះនិងស្វែងរកអ្នកនេសាទនៅសមុទ្រ… សុទ្ធតែជាអំណោយផល។ មានអគ្គិសនី និងស្ថានីយ៍ផ្សាយទូរទស្សន៍ កោះអាចធ្វើបច្ចុប្បន្នភាពព័ត៌មាន និងស្ថានភាពរបស់ប្រទេស ដីគោក និងពិភពលោក តាមរយៈប្រភេទសារព័ត៌មានផ្សេងៗ។ ជាមួយនឹងបណ្តាញអគ្គិសនី និងបណ្តាញសេវាកម្មរបស់ក្រុមហ៊ុន Viettel ទោះបីកោះនេះមានភូមិសាស្ត្រនៅឆ្ងាយៗ ប៉ុន្តែនៅជិតដីគោក សាច់ញាតិ និងក្រុមគ្រួសារងាយស្រួលភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក៕

កោះ ផានវិញ (Phan Vinh) ពីមុនត្រូវបានគេហៅថា កោះហនសាប (Hon Sap) ចម្ងាយពីទីក្រុង ហូជីមិញ (Ho Chi Minh) ប្រហែល ៤៣០ ម៉ាយ ចម្ងាយពី កំពង់ផែ កាមរាញ (Cam Ranh) ៣០០ ម៉ាយ(ប្រហែល ៦០០ គីឡូម៉ែត្រ) តាមទិសខាងកើត។ នៅខែឧសភា ឆ្នាំ ១៩៧៨ ក្នុងដំណើរទៅពិនិត្យការងារនៅទីនេះ ឧត្តមនាវីឯក លោក យ៉ាបវ៉ាន់កឿង (Giap Van Cuong) មេបញ្ជាការកងទ័ពជើងទឹកបានស្នើឱ្យប្តូរឈ្មោះកោះ កោះហនសាប (Hon Sap) ទៅជាកោះមួយដាក់ឈ្មោះតាមនាវិក ង្វៀន ផានវិញ (Nguyen Phan Vinh) ដែលកើតក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះប្រទេស។

អត្ថបទនិង​រូបថត៖ ថុង​ហៃ
ប្រែសម្រួលដោយង្វៀនយ៉ាង



Top