ទេសភាពរដ្ឋធានី ហាណូយ (Ha Noi) មើលពីលើ

ទេសភាពរដ្ឋធានី ហាណូយ (Ha Noi) មើលពីលើ

បឹង ហ្គៀម (Guom) - ត្បូងពណ៌បៃតង នៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi)

 

មើលពីលើ រដ្ឋធានី ហាណូយ (Ha Noi)  លេចចេញ​បែបបុរាណផង និងទំនើបផង -​ជាទីក្រុងមួយ ដែលមានប្រវត្តិសាស្ត្រ និង​ចង្វាក់ជីវិតសហសម័យ​រួម​ផ្សំជាមួយ​គ្នាយ៉ាង​ទាក់ទាញ​​។ ក្នុងឱកាសខួបលើកទី ៧១ នៃទិវារំដោះរាជធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៥)កាសែតរូបភាពវៀតណាម​សូម​ណែនាំ កម្រងរូបថត "គយគន់មើលទេសភាពរដ្ឋធានី ហាណូយ (Ha Noi) មើលពីលើ នាំអ្នកទស្សនា​អាច​គយគន់​ទេសភាពទាំងស្រុង​នៃរដ្ឋធានី​ហាណូយ ​(Ha Noi) ប្រកបដោយភាពឆើតឆាយ អស្ចារ្យ និងរំជួលចិត្ត។

រោងមហោស្រពធំហាណូយ (Ha Noi)  - ជាសំណង់​ស្ថាបត្យកម្មបារាំងបុរាណដ៏អស្ចារ្យ​នៅចំកណ្តាលរដ្ឋធានី។
ទេសភាពទាំងស្រុងនៃ វ៉ាន​មៀវ  ក្វឹក​ទឺយ៉ាម ជានិមិត្តសញ្ញានៃការរៀនសូត្រ និងជានិមិត្តរូបនៃ​វប្បធម៌​ថាំងឡុង (Thang Long)
 

ពីសំណង់ប្រវត្តិសាស្ត្រ ស្រះទឹកពណ៌ខៀវស្រងាត់ ស្ពានឆ្លងកាត់​ទន្លេ​ហុង (Hong)  រហូតដល់ ចង្វាក់ជីវិតដ៏អ៊ូអរ​នៅ​តាម​ដងផ្លូវ អ្វីៗទាំងអស់​រួមបញ្ចូលគ្នាបង្កើត​រូបភាព​មួយចម្រុះ​គ្នា​​រវាងអតីតកាល និង​បច្ចុប្បន្ន​។ នោះគឺរដ្ឋធានី ហាណូយ (Ha Noi) នៃក្នុងអនុស្សាវរីយ៍ និងអនាគត ទីដែលគ្រប់​ជ្រុងជ្រោយនៃទិដ្ឋភាព សុទ្ធតែបើកឡើង​​នូវរឿង​រ៉ាវមួយ អារម្មណ៍មួយមិនអាចបំភ្លេចបាន​សម្រាប់ភ្ញៀវ​ទេសចរក្នុងស្រុក និងបរទេស។

ឧទ្ធម្ភាគចក្រនាំទង់ជាតិ និងទង់បក្ស​ហោះលើ​វេហាហាណូយ​ក្នុងឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី ៨០ ទិវា​បុណ្យឯករាជ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នា១៩៤៥- ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)
 
 
ផ្លូវ ថាញនៀន (Thanh Nien) គឺជាផ្លូវមួយស្ថិតនៅចន្លោះបឹងតី (Tay) និងបឹង ទ្រុក​បាច (Truc Bach) ដែល​មានប្រវែងប្រហែល ១ គីឡូម៉ែត្រ
ផ្លូវបែកជាបួន ត្រាងទៀន - ហាងបាយ (Trang Tien - Hang Bai) កន្លែងបង្ហាញចង្វាក់ជីវិត ទីក្រុង ដោយភាពមមាញឹកតាមដងផ្លូវ

ស្ពានវិញទុយ (Vinh Tuy) ជា​សំណង់​ថ្មី​ ដែល​ជួយ​ប្រជាជន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ទន្លេ​ហុង (Hong) ​បាន​យ៉ាង​ងាយស្រួល។

 

អនុវត្ត៖ យ៉ាងហ៊ុយ ប្រែសម្រួលដោយង្វៀនយ៉ាង

 


Top