មើលពីលើ រដ្ឋធានី ហាណូយ (Ha Noi) លេចចេញបែបបុរាណផង និងទំនើបផង -ជាទីក្រុងមួយ ដែលមានប្រវត្តិសាស្ត្រ និងចង្វាក់ជីវិតសហសម័យរួមផ្សំជាមួយគ្នាយ៉ាងទាក់ទាញ។
បឹង ហ្គៀម (Guom) - ត្បូងពណ៌បៃតង នៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) ។
មើលពីលើ រដ្ឋធានី ហាណូយ (Ha Noi) លេចចេញបែបបុរាណផង និងទំនើបផង -ជាទីក្រុងមួយ ដែលមានប្រវត្តិសាស្ត្រ និងចង្វាក់ជីវិតសហសម័យរួមផ្សំជាមួយគ្នាយ៉ាងទាក់ទាញ។ ក្នុងឱកាសខួបលើកទី ៧១ នៃទិវារំដោះរាជធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៥)កាសែតរូបភាពវៀតណាមសូមណែនាំ កម្រងរូបថត "គយគន់មើលទេសភាពរដ្ឋធានី ហាណូយ (Ha Noi) មើលពីលើ “ នាំអ្នកទស្សនាអាចគយគន់ទេសភាពទាំងស្រុងនៃរដ្ឋធានីហាណូយ (Ha Noi) ប្រកបដោយភាពឆើតឆាយ អស្ចារ្យ និងរំជួលចិត្ត។
រោងមហោស្រពធំហាណូយ (Ha Noi) - ជាសំណង់ស្ថាបត្យកម្មបារាំងបុរាណដ៏អស្ចារ្យនៅចំកណ្តាលរដ្ឋធានី។
ទេសភាពទាំងស្រុងនៃ វ៉ានមៀវ – ក្វឹកទឺយ៉ាម ជានិមិត្តសញ្ញានៃការរៀនសូត្រ និងជានិមិត្តរូបនៃវប្បធម៌ថាំងឡុង (Thang Long)។
ពីសំណង់ប្រវត្តិសាស្ត្រ ស្រះទឹកពណ៌ខៀវស្រងាត់ ស្ពានឆ្លងកាត់ទន្លេហុង (Hong) រហូតដល់ ចង្វាក់ជីវិតដ៏អ៊ូអរនៅតាមដងផ្លូវ អ្វីៗទាំងអស់រួមបញ្ចូលគ្នាបង្កើតរូបភាពមួយចម្រុះគ្នារវាងអតីតកាល និងបច្ចុប្បន្ន។ នោះគឺរដ្ឋធានី ហាណូយ (Ha Noi) នៃក្នុងអនុស្សាវរីយ៍ និងអនាគត ទីដែលគ្រប់ជ្រុងជ្រោយនៃទិដ្ឋភាព សុទ្ធតែបើកឡើងនូវរឿងរ៉ាវមួយ អារម្មណ៍មួយមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
ឧទ្ធម្ភាគចក្រនាំទង់ជាតិ និងទង់បក្សហោះលើវេហាហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នា១៩៤៥- ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)
ផ្លូវ ថាញនៀន (Thanh Nien) គឺជាផ្លូវមួយស្ថិតនៅចន្លោះបឹងតី (Tay) និងបឹង ទ្រុកបាច (Truc Bach) ដែលមានប្រវែងប្រហែល ១ គីឡូម៉ែត្រ
ផ្លូវបែកជាបួន ត្រាងទៀន - ហាងបាយ (Trang Tien - Hang Bai) កន្លែងបង្ហាញចង្វាក់ជីវិត ទីក្រុង ដោយភាពមមាញឹកតាមដងផ្លូវ
ស្ពានវិញទុយ (Vinh Tuy) ជាសំណង់ថ្មី ដែលជួយប្រជាជនធ្វើដំណើរឆ្លងកាត់តំបន់ទន្លេហុង (Hong) បានយ៉ាងងាយស្រួល។
អនុវត្ត៖ យ៉ាងហ៊ុយ ប្រែសម្រួលដោយង្វៀនយ៉ាង