ម្ហូបអាហារ ត្រឡប់ទៅក្វិញញ៉ាយ (Quynh Nhai) រីករាយពិសា “ស្មៅអតីតភូមិកំណើត" 22/08/2016 ចំពោះជនជាតិថៃជាង១០នាក់ នៅស្រុកក្វិញញ៉ាយ (Quynh Nhai) បានផ្លាស់ប្តូរទីលំនៅថ្មី ទុកដីឲ្យបឹងវារីអគ្គិសនីសើនឡា (Son La) ពួកគេបាននាំយកទៅនូវឈ្មោះភូមិ ផ្ទះខ្ពស់ពីដី និងផ្នូរដូនតា ប៉ុន្តែមានម្ហូបមួយមុខ គឺជាប្រភេទស្មៅសាមញ្ញដែលពួកគេមិនអាចនាំយកទៅកាន់ទីលំនៅថ្មីបាន។ ប្រភេទស្មៅនេះមានឈ្មោះហៅថា ស្មៅចម្រៀកស្លា ហើយក៏ជាអារម្មណ៍មួយមិនអាចភ្លេចបាន នៃជនជាតិថៃនៅស្រុកក្វិញញ៉ាយ (Quynh Nhai) ពេលនឹកគិតដល់អតីតភូមិកំណើត ដែលដេកសម្ងំក្រោមបាតបឹង។ ធ្វើដំណើរតាមបង ដេវចិញហៀន (Dieu Chinh Hien) អនុប្រធានករិយាល័យវប្បធម៌ស្រុកក្វិញញ៉ាយ (Quynh Nhai) ជិះទូកចេញពីកំពង់ទូកផាអួន (Pa Uon) អណ្តែតបណ្តោយតាមបឹងវារីអគ្គិសនីសើនឡា (Son La) ទៅកាន់បង្គោលសីមា របស់ស្រុកក្វិញញ៉ាយ (Quynh Nhai) ចាស់ ដែលត្រូវលិចក្រោមទឹកបឹងរាប់ពាន់ម៉ែត្រគូប។ តាមផ្លូវទឹកមានចម្ងាយ៣០គីឡូម៉ែត្រ បងហៀន (Hien) នៅចាំឈ្មោះយ៉ាងច្បាស់ដូចជា ឈ្មោះរម្មណីយដ្ឋាន ឈ្មោះភូមិ ឈ្មោះជ្រោះ ឈ្មោះភ្នំ ដែលត្រូវលិចកប់ក្រោមបាតបឹង។ ភ្នែកបើកហៀបៗសំឡឹងមើលទៅដងភ្នំឆ្ងាយដាច់កន្ទុយភ្នែក បងហៀន (Hien) និយាយថា៖ “ដងភ្នំតាងកែ (Tang Ke) មានកម្ពស់២០២០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រសំឡឹង ទៅហាក់ដូចជាទាបជាងពេលទឹកឡើងពេញបឹង។ នៅក្រោមបាតទូក ដែលយើងកំពុងអង្គុយនេះ កាលពីមុនជាដីស្រែដីចំការរបស់គ្រួសារខ្ញុំតែងតែធ្វើជាប្រចាំ”។ ពេលមកដល់បង្គោលសីមាទុកសម្គាល់ជា មជ្ឈមណ្ឌលរបស់ស្រុកក្វិញញ៉ាយ (Quynh Nhai) ចាស់ កែវភ្នែកស្រងួតស្រងាត់របស់បងហៀន (Hien) ហាក់ដូចកំពុងចង់ស្វែងរកនូវរបស់អ្វីមួយ នៅលើកណ្តាលកោះនេះ។ ដៃបងហៀន (Hien) ញ័រៗ ពេលបះត្រូវដុំស្មៅខៀវស្រស់ ដុះឡើងលើកោះ។ បងបេះមួយសន្លឹកដាក់ចូលក្នុងមាត់ ទំពារញ៉ាច់ៗ បងហៀន (Hien) លាន់មាត់ថា៖ “ស្មៅចម្រៀកស្លានៅរស់នៅឡើយ ជាងដប់ឆ្នាំមកហើយ ខ្ញុំទើបបានពិសារសជាតិនេះ”។ តាមពិត ក្នុងការធ្វើដំណើរទៅកាន់អតីតភូមិកំណើតលើកនេះ បងហៀន (Hien) ចង់ស្វែងរកស្មៅមួយប្រភេទ ដែលបានផ្សារភ្ជាប់ជាមួយវ័យកុមាររបស់ខ្លួន។ បង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់ ធ្លាប់បានកសាងឡើងនៅត្រង់ស្ថានីយ៍ទូរទស្សន៍ ស្រុកក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកៀង ស្មៅចម្រៀកស្លាដុះនៅលើកោះ ដែលមានបង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់។ រូបថត៖ វៀតកឿង ព្រំស្មៅចម្រៀកស្លាលូតលាស់ខៀវស្រងាត់ ក្បែរជើងបង្គោលអនុស្សារីយ៍ស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់។ រូបថត៖ វៀតកឿង បងដេវចិញហៀន (Dieu Chinh Hien) ដកស្មៅចម្រៀកស្លា ជាប្រភេទស្មៅបានផ្សារភ្ជាប់ជាមួយជីវភាពរស់នៅ របស់ខ្លួន កាលពីរស់នៅក្នុងអតីតភូមិកំណើត។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លា បានដកនិងលាងស្អាត់ ជាមួយទឹកទន្លេដា (Song Da) នៅតំបន់ក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លាមានស្លឹកដូចរូបផ្លែដាវ មើមពណ៌ប្រផេះ ដុះតាមមាត់ទន្លេដា (Song Da) ត្រង់កំណាត់ឆ្លងកាត់ ស្រុកក្វិញញ៉ាយ (Quynh Nhai) តែប៉ុណ្ណោះ។ រូបថត៖ ថុងធៀន ស្មៅចម្រៀកស្លាដុះក្បែរផ្ទាំងបេតុង ជាទីកន្លែងបោះបង់ចោលនៃមជ្ឈមណ្ឌលស្រុកចាស់ បានលិចជ្រៅទៅក្រោមបាតបឹង វារីអគ្គិសនីសើនឡា (Son La)។ រូបថត៖ថុងធៀន ដកស្មៅចម្រៀកស្លា ជនជាតិថៃតែងតែយកកាំបិត ដើម្បីជីកយកទាំងមើមនិងឫស្ស។ រូបថត៖ ថុងធៀន មុខពេលច្នៃជាម្ហូប ជនជាតិថៃប្រើកាំបិតកាត់ចោលឫស្សខ្ចីដែលមានពណ៌ស ទុកតែឫស្សដែលមានពណ៌ប្រផេះ។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លា ជាបន្លែពិសេសមួយប្រភេទ របស់បងប្អូនជនជាតិថៃនៅក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លាជ្រលក់អំបិលបុកនិងមើមខ្ញី បង្កើតជាម្ហូបប្លែកមាត់ មានរសក្លិនក្រអូប។ រូបថត៖ វៀតកឿង លោកយាយហរ (Ho) ឲ្យដឹងបន្ថែមថា ប្រភេទស្មៅចម្រៀកស្លានេះប្លែកណាស់ វាដុះតែក្នុងរយៈពេលពីខែមេសាដល់កញ្ញាជារៀងរាល់ឆ្នាំ ពេលរដូវភ្លៀងចាប់ផ្តើមធ្លាក់ ទឹកជំនន់ដើមប្រភពទន្លេដា (Song Da) ហូរចាក់ចុះនាំយកដីជីវជាតិពណ៌ក្រហមឆ្អៅ។ លោកយាយហរ (Ho) ធ្លាប់ចូលរួមសង្រ្គាមប្រឆាំងបារាំង គាត់ក៏បានធ្វើដំណើរឆ្លងកាត់ទន្លេជាច្រើនដូចជា ទន្លេម៉ា-Song Ma (ហូរកាត់ខេត្តទាំងពីរ គឺសើនឡា-Son La និងថាញហ័រ-Thanh Hoa) ទន្លេណឹមណា (Nam Na) (ឡាយចូវ-Lai Chau) ទន្លេក្រហម- Song Hong (ឡាវកាយ-Lao Cai) ប៉ុន្តែមិនទាន់ដែលឃើញប្រភេទស្មៅចម្រៀកស្លានេះ ដុះតាមមាត់ទន្លេទាំងអស់នេះទេ។ រសៀលថ្ងៃនោះ ក្រោយពេលដើរកំសាន្តលើបឹងវារីអគ្គិសនីលើនឡា (Son La) មកដល់មជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai) ថ្មី យើងខ្ញុំបានបងហៀន (Hien) ជប់លៀងម្ហូបស្មៅចម្រៀកស្លាមួយមុខ ពិសាហើយចាំមួយជីវិត។ ស្មៅក្រោយពេលដកទាំងឫស្ស យកទៅលាងជម្រះស្អាតហូបទាំងស្រស់ ជាមួយអំបិលបុកនិងមើមខ្ញី។ ពេលដាក់ស្មៅចូលក្នុងក្រអូងមាត់ មានអារម្មណ៍ធុំក្លិនក្រអូបពេញមាត់។ ពេលទំពារឫស្សស្មៅមានរសជាតិឆួរលាយ ជាមួយរសហិលរបស់មើមខ្ញី ហូរជ្រាបចុះទៅពោះវៀន។ ចម្លែកណាស់ ប្រជាជននៅស្រុកក្វិញញ៉ាយ (Quynh Nhai) ទោះបីផ្លាស់ប្តូរទៅទីលំនៅថ្មី ឆ្ងាយពីមជ្ឈមណ្ឌលស្រុកចាស់ប្រហែល៣០គីឡូម៉ែត្រ តែដើរគ្រប់ច្រកល្ហកតាមជ្រោះ ឆ្នេរទន្លេ ក៏មិនអាចណារកឃើញនូវប្រភេទស្មៅចម្រៀកស្លានេះដែរ។ បងហៀន (Hien) ជាកម្មាភិបាលវប្បធម៌ ធ្វើដំណើរទៅគ្រប់ភូមិដ្ឋានក្នុងស្រុកក៏បញ្ជាក់ថា ប្រភេទស្មៅនេះដុះក្បែរបង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai) តែប៉ុណ្ណោះទេ។ នៅរដូវនេះ ជនជាតិថៃជាច្រើននៅស្រុកក្វិញញ៉ាយ (Quynh Nhai) ថ្មី ត្រូវបង់កម្លាំងអុំទូកទៅកាន់ភូមិកំណើតឪ ដីដូនតា គ្រាន់តែមកដកស្មៅចម្រៀកស្លាបន្តិច ដើម្បីរំលឹកដល់អតីតភូមិកំណើត៕ អត្ថបទ៖ ថុងធៀន រូបថត៖ វៀតកឿងនិងថុងធៀន

ចំពោះជនជាតិថៃជាង១០នាក់ នៅស្រុកក្វិញញ៉ាយ (Quynh Nhai) បានផ្លាស់ប្តូរទីលំនៅថ្មី ទុកដីឲ្យបឹងវារីអគ្គិសនីសើនឡា (Son La) ពួកគេបាននាំយកទៅនូវឈ្មោះភូមិ ផ្ទះខ្ពស់ពីដី និងផ្នូរដូនតា ប៉ុន្តែមានម្ហូបមួយមុខ គឺជាប្រភេទស្មៅសាមញ្ញដែលពួកគេមិនអាចនាំយកទៅកាន់ទីលំនៅថ្មីបាន។ ប្រភេទស្មៅនេះមានឈ្មោះហៅថា ស្មៅចម្រៀកស្លា ហើយក៏ជាអារម្មណ៍មួយមិនអាចភ្លេចបាន នៃជនជាតិថៃនៅស្រុកក្វិញញ៉ាយ (Quynh Nhai) ពេលនឹកគិតដល់អតីតភូមិកំណើត ដែលដេកសម្ងំក្រោមបាតបឹង។ ធ្វើដំណើរតាមបង ដេវចិញហៀន (Dieu Chinh Hien) អនុប្រធានករិយាល័យវប្បធម៌ស្រុកក្វិញញ៉ាយ (Quynh Nhai) ជិះទូកចេញពីកំពង់ទូកផាអួន (Pa Uon) អណ្តែតបណ្តោយតាមបឹងវារីអគ្គិសនីសើនឡា (Son La) ទៅកាន់បង្គោលសីមា របស់ស្រុកក្វិញញ៉ាយ (Quynh Nhai) ចាស់ ដែលត្រូវលិចក្រោមទឹកបឹងរាប់ពាន់ម៉ែត្រគូប។ តាមផ្លូវទឹកមានចម្ងាយ៣០គីឡូម៉ែត្រ បងហៀន (Hien) នៅចាំឈ្មោះយ៉ាងច្បាស់ដូចជា ឈ្មោះរម្មណីយដ្ឋាន ឈ្មោះភូមិ ឈ្មោះជ្រោះ ឈ្មោះភ្នំ ដែលត្រូវលិចកប់ក្រោមបាតបឹង។ ភ្នែកបើកហៀបៗសំឡឹងមើលទៅដងភ្នំឆ្ងាយដាច់កន្ទុយភ្នែក បងហៀន (Hien) និយាយថា៖ “ដងភ្នំតាងកែ (Tang Ke) មានកម្ពស់២០២០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រសំឡឹង ទៅហាក់ដូចជាទាបជាងពេលទឹកឡើងពេញបឹង។ នៅក្រោមបាតទូក ដែលយើងកំពុងអង្គុយនេះ កាលពីមុនជាដីស្រែដីចំការរបស់គ្រួសារខ្ញុំតែងតែធ្វើជាប្រចាំ”។ ពេលមកដល់បង្គោលសីមាទុកសម្គាល់ជា មជ្ឈមណ្ឌលរបស់ស្រុកក្វិញញ៉ាយ (Quynh Nhai) ចាស់ កែវភ្នែកស្រងួតស្រងាត់របស់បងហៀន (Hien) ហាក់ដូចកំពុងចង់ស្វែងរកនូវរបស់អ្វីមួយ នៅលើកណ្តាលកោះនេះ។ ដៃបងហៀន (Hien) ញ័រៗ ពេលបះត្រូវដុំស្មៅខៀវស្រស់ ដុះឡើងលើកោះ។ បងបេះមួយសន្លឹកដាក់ចូលក្នុងមាត់ ទំពារញ៉ាច់ៗ បងហៀន (Hien) លាន់មាត់ថា៖ “ស្មៅចម្រៀកស្លានៅរស់នៅឡើយ ជាងដប់ឆ្នាំមកហើយ ខ្ញុំទើបបានពិសារសជាតិនេះ”។ តាមពិត ក្នុងការធ្វើដំណើរទៅកាន់អតីតភូមិកំណើតលើកនេះ បងហៀន (Hien) ចង់ស្វែងរកស្មៅមួយប្រភេទ ដែលបានផ្សារភ្ជាប់ជាមួយវ័យកុមាររបស់ខ្លួន។ បង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់ ធ្លាប់បានកសាងឡើងនៅត្រង់ស្ថានីយ៍ទូរទស្សន៍ ស្រុកក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកៀង ស្មៅចម្រៀកស្លាដុះនៅលើកោះ ដែលមានបង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់។ រូបថត៖ វៀតកឿង ព្រំស្មៅចម្រៀកស្លាលូតលាស់ខៀវស្រងាត់ ក្បែរជើងបង្គោលអនុស្សារីយ៍ស្រុកក្វិញញ៉ាយ (Quynh Nhai)ចាស់។ រូបថត៖ វៀតកឿង បងដេវចិញហៀន (Dieu Chinh Hien) ដកស្មៅចម្រៀកស្លា ជាប្រភេទស្មៅបានផ្សារភ្ជាប់ជាមួយជីវភាពរស់នៅ របស់ខ្លួន កាលពីរស់នៅក្នុងអតីតភូមិកំណើត។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លា បានដកនិងលាងស្អាត់ ជាមួយទឹកទន្លេដា (Song Da) នៅតំបន់ក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លាមានស្លឹកដូចរូបផ្លែដាវ មើមពណ៌ប្រផេះ ដុះតាមមាត់ទន្លេដា (Song Da) ត្រង់កំណាត់ឆ្លងកាត់ ស្រុកក្វិញញ៉ាយ (Quynh Nhai) តែប៉ុណ្ណោះ។ រូបថត៖ ថុងធៀន ស្មៅចម្រៀកស្លាដុះក្បែរផ្ទាំងបេតុង ជាទីកន្លែងបោះបង់ចោលនៃមជ្ឈមណ្ឌលស្រុកចាស់ បានលិចជ្រៅទៅក្រោមបាតបឹង វារីអគ្គិសនីសើនឡា (Son La)។ រូបថត៖ថុងធៀន ដកស្មៅចម្រៀកស្លា ជនជាតិថៃតែងតែយកកាំបិត ដើម្បីជីកយកទាំងមើមនិងឫស្ស។ រូបថត៖ ថុងធៀន មុខពេលច្នៃជាម្ហូប ជនជាតិថៃប្រើកាំបិតកាត់ចោលឫស្សខ្ចីដែលមានពណ៌ស ទុកតែឫស្សដែលមានពណ៌ប្រផេះ។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លា ជាបន្លែពិសេសមួយប្រភេទ របស់បងប្អូនជនជាតិថៃនៅក្វិញញ៉ាយ (Quynh Nhai)។ រូបថត៖ វៀតកឿង ស្មៅចម្រៀកស្លាជ្រលក់អំបិលបុកនិងមើមខ្ញី បង្កើតជាម្ហូបប្លែកមាត់ មានរសក្លិនក្រអូប។ រូបថត៖ វៀតកឿង លោកយាយហរ (Ho) ឲ្យដឹងបន្ថែមថា ប្រភេទស្មៅចម្រៀកស្លានេះប្លែកណាស់ វាដុះតែក្នុងរយៈពេលពីខែមេសាដល់កញ្ញាជារៀងរាល់ឆ្នាំ ពេលរដូវភ្លៀងចាប់ផ្តើមធ្លាក់ ទឹកជំនន់ដើមប្រភពទន្លេដា (Song Da) ហូរចាក់ចុះនាំយកដីជីវជាតិពណ៌ក្រហមឆ្អៅ។ លោកយាយហរ (Ho) ធ្លាប់ចូលរួមសង្រ្គាមប្រឆាំងបារាំង គាត់ក៏បានធ្វើដំណើរឆ្លងកាត់ទន្លេជាច្រើនដូចជា ទន្លេម៉ា-Song Ma (ហូរកាត់ខេត្តទាំងពីរ គឺសើនឡា-Son La និងថាញហ័រ-Thanh Hoa) ទន្លេណឹមណា (Nam Na) (ឡាយចូវ-Lai Chau) ទន្លេក្រហម- Song Hong (ឡាវកាយ-Lao Cai) ប៉ុន្តែមិនទាន់ដែលឃើញប្រភេទស្មៅចម្រៀកស្លានេះ ដុះតាមមាត់ទន្លេទាំងអស់នេះទេ។ រសៀលថ្ងៃនោះ ក្រោយពេលដើរកំសាន្តលើបឹងវារីអគ្គិសនីលើនឡា (Son La) មកដល់មជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai) ថ្មី យើងខ្ញុំបានបងហៀន (Hien) ជប់លៀងម្ហូបស្មៅចម្រៀកស្លាមួយមុខ ពិសាហើយចាំមួយជីវិត។ ស្មៅក្រោយពេលដកទាំងឫស្ស យកទៅលាងជម្រះស្អាតហូបទាំងស្រស់ ជាមួយអំបិលបុកនិងមើមខ្ញី។ ពេលដាក់ស្មៅចូលក្នុងក្រអូងមាត់ មានអារម្មណ៍ធុំក្លិនក្រអូបពេញមាត់។ ពេលទំពារឫស្សស្មៅមានរសជាតិឆួរលាយ ជាមួយរសហិលរបស់មើមខ្ញី ហូរជ្រាបចុះទៅពោះវៀន។ ចម្លែកណាស់ ប្រជាជននៅស្រុកក្វិញញ៉ាយ (Quynh Nhai) ទោះបីផ្លាស់ប្តូរទៅទីលំនៅថ្មី ឆ្ងាយពីមជ្ឈមណ្ឌលស្រុកចាស់ប្រហែល៣០គីឡូម៉ែត្រ តែដើរគ្រប់ច្រកល្ហកតាមជ្រោះ ឆ្នេរទន្លេ ក៏មិនអាចណារកឃើញនូវប្រភេទស្មៅចម្រៀកស្លានេះដែរ។ បងហៀន (Hien) ជាកម្មាភិបាលវប្បធម៌ ធ្វើដំណើរទៅគ្រប់ភូមិដ្ឋានក្នុងស្រុកក៏បញ្ជាក់ថា ប្រភេទស្មៅនេះដុះក្បែរបង្គោលសីមាទុកសម្គាល់ជាមជ្ឈមណ្ឌលស្រុកក្វិញញ៉ាយ (Quynh Nhai) តែប៉ុណ្ណោះទេ។ នៅរដូវនេះ ជនជាតិថៃជាច្រើននៅស្រុកក្វិញញ៉ាយ (Quynh Nhai) ថ្មី ត្រូវបង់កម្លាំងអុំទូកទៅកាន់ភូមិកំណើតឪ ដីដូនតា គ្រាន់តែមកដកស្មៅចម្រៀកស្លាបន្តិច ដើម្បីរំលឹកដល់អតីតភូមិកំណើត៕ អត្ថបទ៖ ថុងធៀន រូបថត៖ វៀតកឿងនិងថុងធៀន
អត្ថបទផ្សេងទៀត បាយក្តាំងសាច់ផាត់ សាយហ្គន (Sai Gon)04/04/2025ម្ហូបអាហារ នំសណ្តែកខៀវ ហូយអាន (Hoi An)18/03/2025ម្ហូបអាហារស្ពកសំណែនបុណ្យតេតប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)05/03/2025ម្ហូបអាហារសាច់ឆ្អើរផ្សែងខេត្តកាវបាំង (Cao Bang)25/01/2025ម្ហូបអាហារនំវាយលក់តាមដងផ្លូវ13/12/2024ម្ហូបអាហារកង្កែបដុតបំពង់ឬស្សី - រសជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ16/10/2024ម្ហូបអាហារភាពពិសេសនៃត្រីខ្យាវេចស្លឹកដុតរបស់ជនជាតិថៃ នៅខេត្ត ដៀនបៀន (Dien Bien)13/09/2024ម្ហូបអាហារ អត្ថបទផ្សេងទៀត