• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បាយក្តាំងសាច់ផាត់ សាយហ្គន (Sai Gon)

មិនដឹងថាចាប់តាំងពីពេលណាទេ ដែល​បាយក្តាំងបានក្លាយទៅជា "អាហារសម្រន់ដ៏អស្ចារ្យ " នៅទីក្រុង​អភិវឌ្ឍ​ សាយហ្គាន (Sai Gon) ។ ​គេបាន​និយាយ​ថា បាយក្តាំង​សាច់​ផាត់​គឺជា​មុខ​ម្ហូប​ដែល​ភ្ញៀវមិន​អាច​​រំលងនៅពេល​គេ​​មក​​ទីក្រុង​ សាយហ្គន (Sai Gon)

បាយក្តាំង​សាច់​ផាត់ នៅទីក្រុង សាយហ្គន​ (Sai Gon) នៅទាំងបានបង្កើត​រូបភាពដ៏ទាក់ទាញ និងគួរឱ្យចាប់ចិត្ត។ បាយក្តាំង​​ត្រូវបំពង​រហូត​ដល់ពេល​ណាដែលឡើង​ពណ៌​លឿង និង​ស្រួយ បង្កើត​ភាពទាក់ទាញ នៅពេ​លមើល​ឃើញ​មុខ​ម្ហូបនេះ​។ សាច់ផាត់​មាន​ក្លិនឈ្ងុយឆ្ងាញ់ ជាមួយនឹងពណ៌ពិសេសនៃសាច់ជ្រូកស្ងួត ត្រូវបានរោយយ៉ាងស្មើគ្នាំលើបាយក្តាំង។ លាយបញ្ចូលគ្នា បាយ​ក្តាំង​សាយហ្គន (Sai Gon) ក្លាយជាម្ហូបឆ្ងាញ់​អស្ចារ្យ។


បាយក្តាំងសាច់ផាត់គឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដែល​ពេញលេញដោយរសជាតិប្រពៃណី របស់ជនជាតិវៀតណាម

អាណិកជនវៀតណាមរស់នៅឯបរទេស ក្នុងទ្វីបអឺរ៉ុប អូសេអានី និងទ្វីបអាមេរិក តែងតែទទួលទានម្ហូបនេះពីសាច់ញាតិរបស់​ពួកគេ​នៅប្រទេសវៀតណាម​ បានយក​តាម និង​ធ្វើ​ជាកាដូជូនពួកគេ។

 

មិន​ត្រឹម​តែ​មាន​រូបភាពខាងក្រៅ ​គួរ​ឱ្យ​ទាក់​ទាញ​តែប៉ុណ្ណោះទេ បាយ​ក្តាំងសាច់ផាត់នៅទាំងបាននាំមក​រសជាតិ​ពិសេស។ រសជាតិប្រៃនៃបាយក្តាំង លាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិឆ្ងាញ់នៃសាច់ផាត់ ភាពស្រួយរបស់បាយ​ក្តាំង បង្កើតបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេសមួយ។

នៅពេលអ្នកមកទីក្រុង​ សាយហ្គន (Sai Gon) ស្វែងយល់ និងទទួល​ទាន​រសជាតិពិសេសតែមួយគត់នៃបាយ​ក្តាំង ដែលជាមុខម្ហូប ដែលផ្តល់ឱ្យ​អ្នកទទួលទាននូវបទពិសោធន៍អំពីម្ហូបដ៏អស្ចារ្យ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងដំណើរស្វែងយល់នូវមុខម្ហូបវៀតណាម./.

 

អាសយដ្ឋានមួយចំនួន ដែលអ្នក​អាចមក​រក​ និងទទួល​ទាន​បាយក្តាំង​ នៅទីក្រុងហូជីមិញ (Ho Chi Minh)

រុម (Rum) - ហាងបាយ​ក្តាំងដែល​ធ្វើ​ដោយខ្លួនឯង

អាស័យដ្ឋាន៖ លេខ ២២១/១៧ ផ្លូវ​ វ៉វ៉ាន់តាន (Vo Van Tan) សង្កាត់ទី៥ ខណ្ឌទី៣

តម្លៃពី ៣០០០០ - ២៣៥០០០ដុង/មួយ​មុខ

ម៉ោងបើក៖ ពីម៉ោង៩ និង០០​នាទីព្រឹក - ម៉ោង១៨ និង​៣០នាទីពេល​រសៀល ជារៀងរាល់ថ្ងៃ

 

បាយ​ក្តាំងសាច់ផាត់ កូបា សាយហ្គន (Co Ba Sai Gon) 

អាស័យដ្ឋាន ផ្ទះលេខ ៣៧៥  សង្កាត់ទី៤ ខណ្ឌទី១០

តម្លៃ៖ ពី ៧០០០០ - ១៥០០០០ដុង/មួយ​មុខ

ម៉ោងបើក៖ ពីម៉ោង ៧ និង ​០០ នាទីព្រឹក​ ដល់ម៉ោង ៩​ និង​ ០០ នាទីយប់

 

បាយ​ក្តាំង​ រ៉បរ៉ប (Rop Rop)

អាស័យដ្ឋាន៖ លេខ២៥៦ វិថី ដាយ​ហាន (Dai Han)  សង្កាត់ ប៊ិញ​ជាវ (Binh Chieu) ទីក្រុង​ ធូ​ឌឹក (Thu Duc)

តម្លៃ៖ ពី ៥៥០០០ - ១០០.០០០ដុង/មួយ​មុខ

ម៉ោងបើក៖ ម៉ោង៨ និង០០នាទី​ ដល់​ម៉ោង១១ និង​៣០នាទី​យប់

 

អត្ថបទ និងរូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង


Top