នំសណ្តែកខៀវ ហូយអាន (Hoi An)

នំសណ្តែកខៀវ ហូយអាន (Hoi An)

 

ជា​យូរ​យារ​ណាស់​មក​ហើយ​ នំ​សណ្តែក​ខៀវ​ ហូយ​អាន​ (Hoi An) គឺ​ជា​កាដូ​មាន​តម្លៃ​ ដែល​អ្នក​ណាធ្លា​ប់​មក​ ហូយ​អាន​ (Hoi An) ក៏​សុទ្ធតែ​បាន​ជ្រើស​រើស​សម្រាប់​ជា​កា​ដូ​ជូន​សាច់​ញាតិ​ និង​មិត្ត​ភក្តិ​​របស់​​គេ​​​។ នំ​នេះ​មាន​ភាព​ទាក់​ទាញ​មិន​ត្រឹម​តែ​សម្រាប់​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នោះ​ក៏​ជា​អាហារ​សម្រន់​ដែល​កុមារ​ជា​ច្រើន​ក៏​ចូល​ចិត្ត​ផង​ដែរ​។ ពេល​ទ​ទួល​​ទាន​ អ្នក​នឹង​មាន​អារម្មណ៍​ថា​​ មាន​​ភាព​ស្រួយ​ហាក់​ដូច​រលាយ​ទៅ​ដោយ​ខ្លួន​ឯង​ក្នុង​មាត់​របស់​អ្នក​។ ពេល​ដែល​អ្នក​ខាំ​ដល់​ស្នូល​ វា​ទន់​ៗ​មាន​រសជាតិ​ផ្អែម​ រួម​ជាមួយ​សំ​បក​ស្រួយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ចង់​ហូប​មិន​ចង់​ឈប់​ឡើយ​។

នំ​សណ្តែក​ខៀវ​មាន​តាំង​ពី​យូរ​យារ​ណាស់​ម​ក​ហើយ​ រ​ហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ នៅ​ទី​ក្រុង​ ហូយ​​អាន ​(Hoi An) នៅ​តែ​មាន​គ្រួសារ​ជា​ច្រើន​រក្សា​មុខ​រ​ប​រ​ធ្វើ​នំ​សណ្តែក​ខៀវ​​ជាមួយ​នឹង​រូបមន្ត​ដ៏​អាថ៌​កំ​បាំង​ និង​​ពិ​សេស​ៗ របស់​គ្រួសារ​មួយ​ៗ​ ។ សំ​បក​នំ​ធ្វើ​ពី​សណ្តែត​ខៀវ​​ ដើម្បី​ឱ្យ​សំ​បក​ឆ្ងាញ់​ ទន់​ និង​ម៉ដ្ឋ​ អ្នក​ត្រូវ​ជ្រើស​រើស សណ្តែក​ខៀវ​​គ្រាប់​តូច​ មាន​សាច់​ពណ៌​​លឿង​​។ បន្ទាប់​មក​ គេ​លាង​សណ្តែក​ខៀវ​ជា​ច្រើន​ដង​ឱ្យ​ស្អាត​ រួច​បក​សំ​បក​ និង​ស្ងោរ​​​​ឱ្យ​​ឆ្អិន​។ បន្ទាប់​ពី​សណ្ដែក​បាន​ចម្អិន​ យក​សណ្តែត​កិន​ ឬ​បុក​ឲ្យ​ម៉ដ្ឋ​ បង្កើត​ជា​ម្សៅ​សណ្តែក​​ខៀវ​​​​សុទ្ធ​។



បន្ទាប់​គឺ​ជា​ដំ​ណាក់​កាល​ដែល​បង្តើត​ភាព​ឆ្ងាញ់​នៃ​នំ​នេះ គេ​លាយ​ម្សៅ​ជាមួយ​ទឹក​ស្ករ​ដោយ​ប្រុង​ប្រយ័ត្ន​។ ក្នុង​ដំ​ណាក់​កាល​នេះ​ អាស្រ័យ​លើ​ជំ​នាញ​ និង​បទ​ពិសោធន៍​របស់​អ្នក​ធ្វើ​នំ​ ពួក​គេ​នឹង​ស្ទង់​​មើល​យ៉ាង​ម៉េច​​ ដើម្បី​នំ​មាន​សំណើម​គ្រប់​គ្រាន់​ មិន​សើម​ពេក​ ឬ​ស្ងួត​ពេក​ បើ​មិ​​ន​ដូច្នោះ​ទេ​ នំ​ពិ​បាក​នឹង​ជាប់​គ្នា​ និង​មិន​រឹង​។

នំ​សណ្តែក​ខៀវ​​ ហូយ​អាន​ (Hoi An ) ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​កុមារ​ភាព​របស់​មនុស្ស​ជា​ច្រើន​ ដែល​រស់​នៅ​ក្នុងតំបន់​ផ្លូវ​​​បុរាណ​។ នំ​នី​មួយ​ៗ គឺ​ជា​រឿង​មួយ​ដែល​រំ​លឹក​នឹក​ដល់​អតីតកាល​​។ ពេល​ទ​ទួល​ទាន​ អ្នក​នឹង​មាន​អារម្មណ៍​ហាក់​ដូច​ជាយល់ដឹងនូវ​មនោសញ្ចេតនា​ និង​ភាព​រួស​រាយ​រាក់​ទាក់​របស់​ប្រជាជន​នៅ​ទី​នេះ​ ដែល​​បញ្ចូល​ក្នុង​នំ​តូច​មួយ​ ចិត្ត​ស្មោះ​សរ​ផង​ មនោសញ្ចេត​នា​ផង​ ថែម​ទាំង​សែន​ផ្អែម​ល្ហែម​ទៀត​ផង​។ នំ​​បាន​បញ្ចប់​ដោយ​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់​ប្រជាជន​ នៅ​ទី​នេះ​ គឺ​ការ​ត​ភ្ជាប់​នៃ​អ្វី​ៗ​ ដែល​ជា​ថ្លៃ​ថ្នូរ​បំ​ផុត​ ដែល​ប្រជាជន​ ហូយ​អាន​ (Hoi An) ផ្ញើ​ជូន​ភ្ញៀវ​ជា​ទី​ស្រលាញ់​របស់​ពួក​គេ​ ដូច​ជា​ក្តី​ស្រលាញ់​ និង​ការ​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ ដោយ​បាន​មក​ទី​ក្រុង​បុរាណ​ ហូយ​អាន​ (Hoi An)

អត្ថបទ និងរូបថត៖ ហ័ងជឿង


Top