ភាពពិសេសនៃត្រីខ្យាវេចស្លឹកដុតរបស់ជនជាតិថៃ នៅខេត្ត ដៀនបៀន (Dien Bien)

ភាពពិសេសនៃត្រីខ្យាវេចស្លឹកដុតរបស់ជនជាតិថៃ នៅខេត្ត ដៀនបៀន (Dien Bien)

ត្រីខ្យាជាត្រីទឹកសាបដ៏កម្រមួយប្រភេទ ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ បន្ទាប់មកកាត់ជាដុំៗល្មមៗ ហើយប្រឡាក់ជាមួយគ្រឿងទេសពិសេសមួយ​ចំនួនដូចជា ម៉ាក់ខេន (គ្រឿងទេស​ពិសេស​របស់​បងប្អូន​ជនជាតិ​រស់នៅ​តំបន់ភាគ​ពាយ័ព្យ)  ម្ទេស ខ្ទឹមស ខ្ញី ស្លឹកគ្រៃ... ដើម្បីបង្កើតរសជាតិឈ្ងុយឆ្ងាញ់។ បន្ទាប់​ពីត្រីបាន​​ប្រឡាក់​ ហើយបាន​វេចក្នុង​ស្លឹក​ចេក ឬ​ស្លឹក​យ៉ង រួច​ដុត​លើ​ចង្ក្រាន​ធ្យូង ។

ត្រីខ្យាវេចស្លឹកដុតបានក្លាយជាមុខ​ម្ហូបពិសេសមួយ ដែលមិនអាចខ្វះបានក្នុង​វប្បធម៌ម្ហូបអាហាររបស់ប្រជាជនថៃ។

ការវេច​ត្រី​ក្នុង​ស្លឹក ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ត្រី​ស្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នោះក៏​ជា​និមិត្តរូប​នៃ​ការ​ជួបជុំ​គ្រួសារ និង​សាមគ្គីភាព​ផង​ដែរ។ ម្ហូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាព​រស់​នៅ​របស់ប្រជាជនផងដែរ ដោយបង្ហាញពីភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតក្នុងការកែច្នៃម្ហូបអាហារពីគ្រឿងផ្សំដែលមានស្រាប់ក្នុងធម្មជាតិ។


នៅ​ពេល​ពិសារ អ្នកទទួល​ទាន​មាន​អារម្មណ៍ថា សាច់ត្រីឆ្ងាញ់​រួម​ផ្សំ​នឹង​រសជាតិ​ហឹរនៃគ្រឿង​ទេស និងក្លិន​ពិសេស​នៃស្លឹក​ដែលវេច។ ម្ហូបនេះកាន់តែមានភាពទាក់ទាញ នៅពេលដែលជ្រលក់ជាមួយអំបិល​ពិសេស​របស់​បងប្អូន​ជនជាតិ​នៃភាគ​ពាយ័ព្យ នោះក៏ជាទឹកជ្រលក់ពិសេសរបស់ជនជាតិថៃ ថែមទាំងបង្កើនរសជាតិឈ្ងុយឆ្ងាញ់របស់មុខម្ហូបនេះ​។


ត្រី​ខ្យា​វេច​ស្លឹក​ដុត ​គឺ​មុខម្ហូបមួយ​ដែល​មាន​អត្ថន័យ​វប្បធម៌​​សម្រាប់ជនជាតិ​ថៃ។ មុខម្ហូបនេះបានធ្វើក្នុងឱកាស​បុណ្យទាន បុណ្យតេត ឬទទួល​ភ្ញៀវកិត្តិយស បង្ហាញពីការគោរពរាប់​អាន និងការរាក់ទាក់របស់ប្រជាជននៅទីនេះ។

ខ្យា​វេច​ស្លឹក​ដុត​ គឺជាមុខម្ហូបមួយ​មាន​តម្លៃ​ ដែល​ធម្មជាតិ​ផ្តល់​ជូន​ប្រជាជន​នៅខេត្ត​ ឌៀន​បៀន (Dien Bien)។ ម្ហូបនេះបានក្លាយជានិមិត្តសញ្ញាវប្បធម៌ រួមចំណែកលើកស្ទួយរូបភាពទេសចរណ៍ក្នុងស្រុក។

ត្រីខ្យាវេចស្លឹកដុត​ជា​ម្ហូប​ពិសេស​មួយរបស់ជន​ជាតិថៃ

ប្រសិនបើអ្នកមានឱកាសមកខេត្ត ឌៀន​បៀន (Dien Bien)  កុំភ្លេចពិសាត្រីខ្យាវេចស្លឹកដុត​ ដើម្បីទទួលបទពិសោធន៍យ៉ាងពេញលេញដោយរសជាតិពិសេសនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ។ ម្ហូបនេះមិនត្រឹមតែធ្វើ​ឲ្យ​ភ្ញៀវទទួលទានពេញ​ចិត្តប៉ុណ្ណោះទេ ថែមទាំងម្ហូបនេះនាំមកនូវបទពិសោធន៍នូវវប្បធម៌ម្ហូបអាហារពិសេស និងមានអត្ថន័យនៃផលិតផល និងប្រជាជននៅទីនេះផងដែរ./.

អត្ថបទ៖ ប៊ិច​វ៉ឹន រូបថត៖ ត្រឹន​ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


Top