ចំពោះជនជាតិថៃជាង១០នាក់ នៅស្រុកក្វិញញ៉ាយ (Quynh Nhai) បានផ្លាស់ប្តូរទីលំនៅថ្មី ទុកដីឲ្យបឹងវារីអគ្គិសនីសើនឡា (Son La) ពួកគេបាននាំយកទៅនូវឈ្មោះភូមិ ផ្ទះខ្ពស់ពីដី និងផ្នូរដូនតា ប៉ុន្តែមានម្ហូបមួយមុខ គឺជាប្រភេទស្មៅសាមញ្ញដែលពួកគេមិនអាចនាំយកទៅកាន់ទីលំនៅថ្មីបាន។ ប្រភេទស្មៅនេះមានឈ្មោះហៅថា ស្មៅចម្រៀកស្លា ហើយក៏ជាអារម្មណ៍មួយមិនអាចភ្លេចបាន នៃជនជាតិថៃនៅស្រុកក្វិញញ៉ាយ (Quynh Nhai) ពេលនឹកគិតដល់អតីតភូមិកំណើត ដែលដេកសម្ងំក្រោមបាតបឹង។