នំវាយលក់តាមដងផ្លូវ
នំវាយត្រូវបានគេស្គាល់ថា ជាបាញ់ត្រាងទះ ឬ នំវាយ កម្ទេច គឺជាមុខម្ហូបដែលទាក់ទងជាមួយប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រជាជនទីក្រុងហូយអាន (Hoi An)។ តាំងពីបុរាណមកអ្នកស្រុកតែងតែហូបម្ហូបនេះ ដើម្បីជំនួសត្រី និងសាច់ប្រចាំថ្ងៃ យូរៗក្លាយជាមុខម្ហូបពិសេស។
មកទេសចរណ៍ទីក្រុង ហូយអាន (Hoi An) ដែលមានឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញពិសេសពីស្ថាបត្យកម្ម ផ្លូវបុរាណ និងជាទីស្រណោះ រួមផ្សំនឹងម្ហូបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់។ បើសិនអ្នកចូលចិត្តម្ហូបអាហារ អ្នកគួរតែភ្លក់នំវាយ នៅពេលអ្នកមកលេងខេត្ត ក្វាងណាម (Quang Nam)។
មើលពីខាងក្រៅ នំនេះគឺសាមញ្ញណាស់ ហើយការកែច្នៃមិនស្មុគស្មាញណាស់ដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកហូបនំប្រភេទនេះ អ្នកនឹងមានអារម្មណ៍ថា រសជាតិគឺមិនអាចបំភ្លេចបាន របៀបហូបចម្លែក ផ្សំនឹងពណ៌ដែលទាក់ទាញភ្នែក។ សម្រាប់មនុស្សគ្រប់រូបនៅភាគកណ្តាល នំគុយទាវទន់ៗធ្វើពីម្សៅអង្ករគឺមិនមានអ្វីប្លែកឡើយ។ នំវាយក៏បានឆ្នៃដូចនំគុយទាវនោះដែរ ប៉ុន្តែនៅមានភាពខុសគ្នាបន្តិច គឺនំគុយទាវនៅក្តៅ គេដាក់បន្ថែមបាញ់ត្រាងស្តើងពីលើ បន្ទាប់មកអាំងឲ្យក្រៀម រួចបត់ចូលគ្នា ហើយហូបតែម្ដង។
ដើម្បីបង្កើតរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់នំវាយ ខេត្ត ក្វាងណាម (Quang Nam) ត្រូវលើកឡើងអំពីទឹកជ្រលក់ដែលធ្វើពីផ្អកត្រី ខ្ទឹមក្រហមបំពង ត្រីកំភ្លាវ... ប្រជាជននៅទីក្រុង ហូយអាន (Hoi An) មានវិធីលាយទឹកជ្រលក់ខុសៗ គ្នា ទាំងសម្បូរបែប ហើយឆ្ងាញ់ពិសា បន្ថែមម្ទេសបន្តិច ដើម្បីបង្កើនភាពហឹរពេលទទួលទាន។ នំវាយ ហូយអាន (Hoi An) ធ្លាប់បានហូបជាមួយ លៀសឆា សាច់ជ្រូកស្ងោរ និងជីក្រអូបគ្រប់មុខ។
នំវាយ ហូយអាន (Hoi An) គឺសាមញ្ញណាស់អ្នកអាចមើលឃើញនំនេះលក់នៅគ្រប់ទីកន្លែងក្នុងទីក្រុង ហូយអាន (Hoi An) ពីហាងតាមដងផ្លូវ ឬក្នុងច្រកតូចៗ រហូតដល់អ្នករែកដើរលក់តាមដងផ្លូវ ដើរទៅលក់គ្រប់ទិសទីនៃផ្លូវក្នុងទីក្រុង ឬផ្លូវជនបទ។ ដើម្បីហូបនំវាយដ៏ឆ្ងាញ់ អ្នកមិនចាំបាច់ទៅភោជនីយដ្ឋានប្រណីតណាឡើយ អ្នកគ្រាន់តែមកហាងតូច ស្អាត និងត្រជាក់មួយ គឺអាចហូបនំវាយនេះបានដោយឈ្ងុយឆ្ងាញ់ទៅហើយ./.
អនុវត្តដោយម៉ាយថាញចឿង ប្រែសម្រួលដោយង្វៀនយ៉ាង