ប្តេជ្ញាចិត្តដកកាតលឿងរបស់សហគមន៍អឺរ៉ុប (EC) សម្រាប់របរនេសាទវៀត ណាមក្នុងឆ្នាំ ២០២៥ អភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព ស្របច្បាប់ និងត្រឹមត្រូវ។
នេះគឺជាការដឹកនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ២៥ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ដែលបានធ្វើឡើង កាលពីយប់ថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះ ត្រូវបានផ្សាយផ្ទាល់ទៅកាន់ខេត្តនិងទីក្រុងឆ្នេរសមុទ្រចំនួន ២១។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើ ស្មារតី ការប្តេជ្ញាចិត្តខ្ពស់ កិច្ចខិតខំប្រឹងប្រែងដ៏ធំធេង និងសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីដក "កាតលឿង" របស់ EC សម្រាប់របរនេសាទវៀតណាមក្នុងឆ្នាំ ២០២៥ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ ក្នុងពេលជា មួយគ្នានោះ ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ និងអភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយ ចីរភាព ស្របច្បាប់ និងត្រឹមត្រូវ៖
“រៀបចំរចនាសម្ព័ន្ធក្រុមនាវានិងកម្លាំងពលកម្មឡើងវិញ តាមទិសដៅនេសាទ ស្របច្បាប់ ហើយបង្កើនធ្វើវារីវប្បកម្ម ការកែច្នៃជលផល និងពង្រឹងកិច្ចសហប្រតិបត្តិ ការជាមួយប្រទេសនានា ក្នុងការនេសាទ។ ដោយផ្អែកលើគោលដៅដែលបានកំណត់ គឺត្រូវតែបញ្ឈប់ការនេសាទខុសច្បាប់ និងមិនបានរាយការណ៍។ ទីពីរ រៀបចំរចនា សម្ព័ន្ធឡើងវិញ អភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព ដោះស្រាយបញ្ហាការងារធ្វើ និងរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ នេសាទជាមួយប្រទេសជិតខាង។ បង្កើនវារីវប្បកម្ម និងកាត់បន្ថយការនេសាទនៅ ឯនាយសមុទ្រដែលមានហានិភ័យខ្ពស់”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋាននានា រួមជាមួយក្រសួងកសិកម្ម និងបរិស្ថាន កសាងគម្រោងអភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព រួមទាំងការ ធ្វើវារីវប្បកម្ម ការនេសាទ ការកែច្នៃ និងការនាំចេញជលផល... ក្រសួងការពារប្រទេស បន្តរក្សាការល្បាត និងការគ្រប់គ្រងដែនសមុទ្រដែលមានព្រំប្រទល់ជាប់ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ។ គ្រប់គ្រងនាវានេសាទដែលចូលនិងចេញពីកំពង់ផែ ហើយ ចាត់ការយ៉ាងតឹងរ៉ឹងចំពោះនាវានេសាទដែលមិនបំពេញលក្ខខណ្ឌសម្រាប់ប្រតិបត្តិការ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម