ឧត្តមសេនីយ៍ឯក ង្វៀន ហ៊ូវ ឈីញ ប្រធានសមាគមជនរងគ្រោះដោយសារធាតគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម ប្រគល់ប័ណ្ណសរសើរដល់អង្គការ និងបុគ្គលដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឿបត្ថម្ភជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម។ រូបថត៖ Le Dong/TTXVN
នៅក្នុងសន្និសីទបូកសរុប រយៈពេល ១០ ឆ្នាំនៃការអនុវត្តសារាចរណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំរបស់បក្ស ក្នុងការដោះស្រាយផលវិបាកនៃសារធាតុគីមីពុល ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងសម័យសង្គ្រាមនៅវៀតណាម ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ទុំ/ឌីអុកស៊ីនវៀតណាម (VAVA) បានប្រកាសថា សភាសហរដ្ឋអាមេរិកបន្តរក្សាមូលនិធិសម្រាប់ប្រព្រឹត្តិកម្មការបំពុល និង ឧបត្ថម្ភជនពិការ រួមទាំងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំផងដែរ។ នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានបង្កើនមូលនិធិចំនួន ៣០ លានដុល្លារបន្ថែមទៀត សម្រាប់កម្មវិធីនៅវៀតណាម ដើម្បីពង្រីកការគាំទ្រដោយផ្ទាល់សម្រាប់ជនរងគ្រោះ។ លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរងនៃបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅ វៀតណាម បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយ VAVA ក្រសួងសុខាភិបាល សមាគមជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម និងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម រួមទាំងបញ្ហាសារធាតុគីមីពុលពណ៌លឿហទុំ/ឌីអុកស៊ីនផងដែរ។
លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរងនៃបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ថ្លែងនៅក្នុងព្រឹត្តិការណ៍។ រូបថត៖ Le Dong/TTXVN |
នៅក្នុងសន្និសីទនេះ តំណាង VAVA ក៏បានឲ្យដឹងថា ការកៀរគរធនធាន សម្រាប់ថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានឈានដល់ជាង ៤.២៦៥ ពាន់លានដុង (១៧០ លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនោះ សកម្មភាពចលនានិងការតស៊ូស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាម គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស; រួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដោះស្រាយ ផលវិបាកនៃសង្គ្រាម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹនោះ បន្តសុក្រឹត្យយន្តការ និងគោលនយោបាយសម្រាប់ ជនមានគុណូបការៈ និងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីន; ការពិនិត្យ និងបំពេញបន្ថែមគោលនយោបាយសម្រាប់ជំនាន់ទី ៣ និងទី ៤ ដែលរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។/៕