ទិដ្ឋភាពតាមការរចនារបស់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ។ (រូបថត៖ VGP)
គោលដៅគឺវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ ស្របតាមស្តង់ដារអន្តរជាតិ ក្លាយជាអាកាសយានដ្ឋានឆ្លាតវៃ បៃតង ប្រកបដោយចីរភាព មានលំដាប់អន្តរជាតិ បំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសកម្មភាពសន្តិសុខ ការពារជាតិ និងព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗ រួមទាំងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧។
សេចក្តីសម្រេចចិត្តបានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ ឆ្ពោះទៅរកសម្រេចបាននូវស្តង់ដារសេវាកម្មអាកាសយានដ្ឋានអន្តរជាតិផ្កាយ ៥ ដោយស្ថិតក្នុងចំណោមអាកាសយានដ្ឋានផ្កាយ ៥ កំពូលទាំង ១០ នៅលើពិភព លោក យោងតាមលក្ខណៈវិនិច្ឆ័យ Skytrax និងស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ដែលមានបទពិសោធន៍អ្នកដំណើរល្អឥតខ្ចោះ តាមការវាយតម្លៃរបស់ក្រុមប្រឹក្សា អាកាសយានដ្ឋានអន្តរជាតិ; ក្លាយជាច្រកទ្វារអាកាសចរណ៍នៃតំបន់ភាគខាងជើង ជាអាកាសយានដ្ឋានសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងជាគ្រឹះស្ថានថែទាំ ជួសជុលយន្តហោះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕