យុទ្ធជននៃកងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស កំពុងសាងសង់ផ្ទះ។ (រូបថត៖ VOV)
នាថ្ងៃទី ២ ខែមករា នៅខេត្តដាកឡាក់ បណ្ដាអង្គភាពនៃកងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស បានប្រគល់ផ្ទះថ្មីចំនួន ២១ ខ្នង ជូនប្រជាជនដែលបានបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់ តាមនោះបានសម្រេច «យុទ្ធនាការក្វាងទ្រុង» មុនកាលកំណត់មួយខែ។ នៅក្នុង «យុទ្ធនាការក្វាងទ្រុង» កងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស ត្រូវបានប្រគល់ភារកិច្ចឱ្យសាងសង់ផ្ទះចំនួន ២១ ខ្នង នៅក្នុងឃុំមួយចំនួននៅភាគខាងកើតនៃខេត្តដាកឡាក់។ ក្រោយពីការសាងសង់ជិតមួយខែ ផ្ទះទាំង ២១ ខ្នងត្រូវបានសម្រេចរួចរាល់។
រហូតមកដល់ពេលនេះ អង្គភាពទាំងអស់នៃកងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាសនៅខេត្តដាកឡាក់ បានអនុវត្តន៍ប្រកបដោយជោគជ័យនូវ «យុទ្ធនាការក្វាងទ្រុង» ដែលសាងសង់ឡើងវិញ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះនៅតំបន់ភាគកណ្តាល ដោយធានាបាននូវការសម្រេច «យុទ្ធនាការក្វាងទ្រុង» តាមផែនការ (មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦)៕